Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ពេជ ចន្ទមុន្នី អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទី២ នៅព្រឹកនេះ

លោកជំទាវ ពេជ ចន្ទមុន្នី ភរិយាឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅព្រឹកនេះ បានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាលើកទី២។

នេះបើតាមទំព័រហ្វេសប៊ុក TYD- គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ បានបង្ហោះនៅមុននេះបន្តិច (ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១) ឲ្យដឹងថា៖ «នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត»។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣ការពារ ៣កុំ) ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×