Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តេស្ត៣លើកដូចគ្នា ទីបំផុត អ្នកនាង សួស វីហ្សា វិជ្ជមាន ខណៈស្វាមីនៅតែអវិជ្ជមាន ដោយគ្រូពេទ្យបញ្ជាក់ថាអាចមកពីកក្តាទាំងនេះ

ក្រោយធ្វើតេស្ត២លើកអវិជ្ជមាន តែនៅទីបំផុត តារាចម្រៀងប្រចាំផលិតរស្មីហង្សមាស សួស វិហ្សា ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩ សម្រាប់ការធ្វើតេស្តលើកទី៣ ខណៈស្វាមីរបស់នាង គឺតារាសម្តែង ថមមី ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តលើកទី៣ដូចគ្នានេះ។

ទាក់ទងនឹងបញ្ហានេះ បើតាមស្វាមីអ្នកនាង សួស វីហ្សា លោក ថមមី បានបង្ហោះប្រាប់នៅលើបណ្តញសង្គមផ្ទាល់ខ្លួនថា «សូមជម្រាបទៅកាន់បងប្អូនអោយបានដឹងថា ពេលនេះ លទ្ធផលតេស្តលើកទី៣ចេញមក គឺភរិយារបស់ខ្ញ៉ំទទួលផលវិជ្ជមានមានផ្ទុកមេរោគកូវីដ១៩ ចំណែកខ្ញ៉ំបាទ អវិជ្ជមានមេរោគ។ ពេលនេះក្រុមគ្រូពេទ្យបាននាំយកភរិយារបស់ខ្ញ៉ំទៅព្យាបាលហើយ ចំណែកខ្ញ៉ំនិងក្រុមគ្រួសារ គឺធ្វើការឃុំខ្លួនឯង (ច័ត្តាឡីស័ក) នៅផ្ទះ ដោយគ្រូពេទ្យបាននាំយកសំណាកពីសមាជិកគ្រួសារខ្ញ៉ំទៅពិនិត្យទាំងអស់ លើកលែងតែខ្ញ៉ំបាទបានយកសំណាក៣លើករួចហើយគឺអវិជ្ជមាន។ តាំងពីតេស្តលើកទី១ ដល់ទី៣ អ្នកផ្ទះខ្ញ៉ំទាំងអស់ គឺនៅផ្ទះជានិច្ចតាមដានរហូតដល់ពេលនេះតែម្តង»។

ជាមួយនឹងការធ្វើតេស្តលើកទី៣រកមិនឃើញកូវីដ១៩នេះផងដែរ លោក ថមមី ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា «កក្តាដែលខ្ញ៉ំមិនមានមេរោគនេះ ពេទ្យថាអាចមកពីកក្តាសុខភាពរបស់ខ្ញ៉ំល្អខ្លាំង ដោយមានក្រុមឈាម 0+ មានអង់ទីគ័រ មានវាក់សាំង២ដង រួមផ្សំការហាត់ប្រាណផងដែរ តែខ្ញ៉ំក៍នៅតែច័ក្តាឡីស័កខ្លួន១៤ថ្ងៃទៀតក្នុងបន្ទប់តែឯងនៅផ្ទះ»។

តែទោះយ៉ាងណា បើតាមអ្នកនាង សួស វីហ្សា បានបញ្ជាក់ថា បើទោះស្វាមីរបស់នាង រកមិនឃើញមានកូវីដ១៩ ក៏ពិតមែន តែគាត់នឹងត្រូវធ្វើតេស្តជាលើកទី៤ ដើម្បីឲ្យដឹងកាន់តែច្បាស់។

គួរជម្រាបថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាករកជំងឺកូវីដ-១៩ លើកទី១ គឺនៅថ្ងៃទី៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន។ ប៉ុន្ដែ លុះដល់ការធ្វើតេស្ដលើកទី៣ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ចេញលទ្ធផលបង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង។ ហើយខណៈពេលនេះផងដែរ អ្នកនាង សួស វីហ្សា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×