Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីពាណិជ្ជករ ត្រូវឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ពន្ធរឿងសែកស្អុយជាង២លានដុល្លារ អាចប្រឈមនឹងទោសពី២ឆ្នាំទៅ៥ឆ្នាំ

ភ្នំពេញ ៖ យោងតាមលោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យនៅថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ នេះថា ស្ត្រីពាណិជ្ជករម្នាក់ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនខ្លួនមកតុលាការ ត្រូវបានកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ ប្រើប្រាស់មូលប្បទានបត្រគ្មានសាច់ប្រា ក់(សែកស្អុយ)ជាង២លានដុល្លារ ហើយលោក កូយ សៅ ចៅក្រមស៊ើបសួរសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

ជនត្រូវចោទមានឈ្មោះ លី ស៊ីវហ៊ុង ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរជាពាណិជ្ជករ នាំសម្ភារៈជាគ្រឿងតុបតែងផ្ទះបាយ មកពីប្រទេសកូរ៉េ ដែលមានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

យោងតាមបណ្តឹងឈ្មោះ ហេង ស្រីពៅ បានទៅដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹងពីឈ្មោះ លី ស៊ីវហ៊ុង ដែលមិនបំពេញកាតបកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន.ដោយចេញមូលប្បទានបត្រ អត់សាច់ប្រាក់សរុបប្រមាណជាង២លានដុល្លារអាមេរិក (សែកស្អុយ) ចំនួន១៥សន្លឹក)។

តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបរកណ៍អាចជួញជូរ បាននិងប្រតិបត្តិការទូទាត់សាច់ប្រាក់ស្រ្តី ជាប់ចោទអាចប្រឈមនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥លានរៀលដល់១០លានរៀល ឬត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី២ឆ្នាំ ដល់៥ឆ្នាំ ប្រសិនតុលាការរកឃើញកុំតាមបទចោទ៕ រក្សាសិទ្ធិ៖ដោយCEN

×