Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្ត ! សួស វីហ្សា ក្រោយវិជ្ជមានកូវីដ១៩ យំស្ទើរទន់ខ្លួន ផ្តាំទៅអ្នកផ្ទះឲ្យជួយធ្វើរឿងមួយនេះផង (វីដេអូ)

ដោយសារតែមានបងប្អូន សាច់ញាតិ ខលមកយ៉ាងច្រើន ដើម្បីចង់ដឹងច្បាស់ថា តើវិជ្ជមានកូវីដ១៩ ឬអត់ តារាចម្រៀងស្រីរបស់ផលិតកម្មរស្មីហង្សមាស សួស វីហ្សា ក៏បានចេញវីដេអូទាំងកណ្តាលអាធ្រាត្រ ដើម្បីបញ្ជាក់ឲ្យច្បាស់ជុំវិញករណីនេះ។

តាមរយៈវីដេអូ Live ដ៏ខ្លីមួយ ចេញពីលើឡានពេទ្យ កំពុងដឹកនាងទៅសម្រាក និងព្យាបាលនៅសណ្ឋាគារ The Great Duke កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ អ្នកនាង សួស វីហ្សា បាននិយាយទាំងអួលដើម.ក និងសម្រក់ទឹកភ្នែកថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា ដោយសារតែមានបងប្អូនខលមកផង ឆាតមកផង សួរនាំខ្ញុំច្រើនពេកថាតើព័ត៌មានហ្នឹងពិតឬមិនពិត? ឥឡូវ ខ្ញុំសូមជម្រាបបងប្អូនទាំងអស់ថា ព័ត៌មាននេះគឺវាពិត ឥឡូវ ខ្ញុំកំពុងស្ថិតនៅលើឡានពេទ្យ ឥឡូវ គេជូនខ្ញុំមកដល់អតីតសណ្ឋាគារអុិនធើកង់ទីណង់តាល់ កន្លែងសម្រាកព្យាបាលហើយ»។

សួស វីហ្សា ក៏បានផ្តាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នា សូមកុំមើលស្រាលជំងឺនេះឲ្យសោះ វាមិនធម្មតាទេ គឺត្រូវប្រយ័ត្នប្រយែងទាំងអស់គ្នា ព្រោះថារូបនាងតេស្តលើកទី១-ទី២ មិនរកឃើញទេ តែលុះដល់តេស្តលើកទី៣ទើបរកឃើញ។ នៅចុងបញ្ចប់ឃ្លីប អ្នកនាង ក៏បានផ្តាំទៅអ្នកផ្ទះរបស់នាងទាំងស្រក់ទឹកភ្នែកថា «សូមជួយមើលថែកូនស្រីតូចរបស់ខ្ញុំផង!!»។

គួរបញ្ចាក់ថា សួស វីហ្សា គឺជាករណីដំបូងគេ ក្នុងចំណោមអ្នកសិល្បៈ ដែលធ្វើតេស្ដលើកទី៣ ទើបបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ ទី២២ ខែ មីនា ឆ្នាំ២០២១ ខណៈស្វាមីរបស់នាងគឺលោក ថមមី ក៏ទទួលលទ្ធផលតេស្តលើកទី៣ដែរ ប៉ុន្តែ ជាភ័ព្វសំណាង អវិជ្ជមាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×