Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវ នាំយកសម្ភារៈជាម្សៅទឹកដោះគោ ប្រគល់ជូនម្ដាយមានកូនតូច ចំនួន ០៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក

តាកែវ ៖ ឯកឧត្ដម អ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃពុធ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ នឹងនិងនាំយកសម្ភារៈជាម្សៅទឹកដោះគោ ប្រគល់ជូនម្ដាយមានកូនតូច ចំនួន ០៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក។

ក្នុងឱកាសចុះពិនិត្យនិងសួរសុខទុក ពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូន កំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុនសែន ៣កុំនឹង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងរីករាលដាលក្នុងសហគមន៍របស់យើង ។

ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ក៏បានណែនាំបន្ថែមទៅដល់មន្រ្តីជំនាញ ពាក់ព័ន្ធត្រូវរួមសហការគ្នាឱ្យបានខ្ពស់លើការងាររបស់ខ្លួននៅក្នុងមណ្ឌលចត្តាឡីស័កនេះ ពិសេសយកសំណាកអោយបានត្រឹមត្រូវ ហើយក្នុងនោះដែរបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក ក៏ត្រូវតែអនុវត្តនូវវិធានសុខាភិបាល ដោយមិនត្រូវដើរទៅណាមកណាពីមណ្ឌលចត្តាឡីស័កនេះជាដាច់ខាត ពោលរយៈពេល១៤ថ្ងៃត្រូវអនុវត្តអោយបានល្អប្រសើរ ដើម្បីឲ្យសហគមន៍របស់យើង យកឈ្នះកូវីដ១៩ ៕ រក្សាសិទ្ធិដោយ៖សារឿន

×