Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបង្ក្រាបល្បែងចាក់ឆ្នោតវៀតណាម នៅផ្សារសាំហាន់

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាពី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងជាអភិបាលខណ្ឌឫស្សីកែវ បានប្រគល់ភារកិច្ចជូន លោក លីន ញ៉ក់ អភិបាលរងខណ្ឌឫស្សីកែវ និងលោកអធិការរងនគរបាលខណ្ឌប្ញស្សីកែវ បានដឹកនាំ កម្លាំងនគរបាល កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាបទីតាំងបើកចាក់ឆ្នោតវៀតណាមខុសច្បាប់មួយកន្លែង ស្ថិតនៅផ្សារសាំហាន់ តូបលេខB6 ផ្លូវ105 ក្រុមទី៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែងល្បែងខុសច្បាប់ខាងលើនេះ មិនឃើញមានអ្នកចូលលេងទេ មានតែសម្ភារៈសម្រាប់កត់ឆ្នោត តុកៅអី ក្តាខៀន សម្រាប់កត់លេខឆ្នោត និងស្លាកឡូហ្គោមួយចំនួន។

កម្លាំងបានឃាត់ម្ចាស់ទីតាំងល្បែង មកធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព កត់កន្ទុយលេខ ជាចុងក្រោយ កម្លាំង បានធ្វើកំណត់ហេតុ បិទទីតាំងនេះជាបណ្តោះអាសន្ន៕ រក្សាសិទ្ធិដោយ៖សារឿន