Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួចបានតិចពេក ស្ទើរបន្តទៅលួចបន្ថែមទៀត ពលរដ្ឋព័ទ្ធចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពលួចទូរស័ព្ទបុរសម្នាក់ បានសម្រេច ខណ:កំពុងដេកលង់លក់ ហេីយបន្តទៅលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត តែអស់ល័ក្ខណ៍ត្រូវបានពលរដ្ឋឃាត់ជាប់ រួចប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សៀង អៀន ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិអូឌឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនសង្ស័យឈ្មោះថារ៉ា ភេទប្រុសអាយុ២៦ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

តាមប្រភពពីជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់បានដេកនៅកន្លែងធ្វេីការសំណង់ ក្នងភូមិអូដឹម សង្កាត់ចោមចៅទី៣ ដោយទុកទូរស័ព្ទម៉ាកOPPO នៅក្បែរខ្លួន ខណ:កំពុងលង់លក់ ស្រាប់តែមានជនសង្ស័យ មកធ្វេីសកម្មភាពលួចយកទៅបាត់។

ជនរងគ្រោះបន្តថា បន្ទាប់មករូបគាត់ក៏បានខលទៅលេខទូរស័ព្ទគាត់ ពេលនោះក៏មានប្រជាពលរដ្ឋលេីក ដោយប្រាប់ថា ជនសង្ស័យលួចមក ហេីយបន្តទៅធ្វេីសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋទៀត។

បេីតាមប្រជាពលរដ្ឋដែលឃាត់ខ្លួនជនសង្ស័យបានប្រាប់ថា មុនពេលកេីតហេតុ ម្ចាស់បន្ទប់បានចាក់សោខាងក្រៅ ហេីយចេញទៅធ្វេីការបាត់អស់ លុះមកដល់វេលាកេីតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមក ហេីយបានធ្វេីសកម្មភាពគាស់បន្ទប់ជួល ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរឃេីញក៏សួរនាំ តែជនសង្ស័យបានប្រាប់ថា មករកបងប្អូន ដោយសារតែមិនដែលស្គាល់មុខ ទេីបនាំគ្នាឃាត់ខ្លួនសិន។ បន្ទាប់មកស្រាប់តែមានគេខលទូរស័ព្ទ មកនិយាយថា ទូរស័ព្ទកំពុងនិយាយ គឺទូរស័ព្ទគាត់ដែលទេីបនិងបាត់ ភ្លាមនោះប្រជាពរដ្ឋ ក៏ធ្វេីការឃាត់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វេីសកម្មភាពលួចទូរស័ព្ទ និងបន្តទៅគាស់បន្ទប់ជួលប្រជាពលរដ្ឋ ពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដេីម្បីចាត់ការតាមនីតិវិធីបន្ត៕ រក្សាសិទ្ធិដោយ៖សួង សាម