Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ បានចំនួន ២៤៨១៥០ នាក់

ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានថ្លែងថា ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ ៖ ចំនួនអ្នកដែលស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១និង (COVISHIELD) ពីថ្ងៃទី០៤ ខែមីនា ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១គឺ សរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ២៤៨១៥០ នាក់ (ស្រី ៨៨០០១ នាក់) ។ អ្នកបានចាក់វ៉ាក់សាំងលើកទី១ រួច៖ ២២៩០៧៩ នាក់ (ស្រី ៨០០២៦ នាក់)។ អ្នកបានចាក់វ៉ាក់សាំងលើកទី២ រួច៖ ៦៧០៧០ នាក់ (ស្រី ១៧៤៥៤ នាក់)។ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់៖ ១៩១១៧ នាក់ (ស្រី ៧៩៨១ នាក់)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×