ភ្នំពេញ ៖ លោកជំទាវ ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ផ្ញើសារជូនលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (T, DA) និងជាប្រធានក្រុមដឹកនាំគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ ១៩។
លោកជំទាវ ម៉ែន សំអន បានថ្លែងថា ក្នុងនាមខ្ញុំជាស្រ្តីខ្មែរមួយរូប ខ្ញុំសូមគាំទ្រ និងសូមកោរសេរសើរ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់លោកជំទាវ ដែលបានយកអស់ពី កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងសមត្ថភាព ពិសេសបារលះបង់ពេលវេលា នៃការរស់នៅថែទាំបុតធីតា និងស្វាមី ជាទីស្រឡាញ់ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុ បង្ការ ការពារ ជួយសង្គ្រោះ អាយុជីវិតរជាជន ក្នុងឋានៈមេបញ្ជាការ កងទ័ព ស សមរភូមិប្រយុទ្ធ ប្រឆាំងជាមួយសត្រូវរួមរបស់ពិភពលោក គឺពិន័រឡោតផ្លូវដង្ហើមថ្មី ដែលយើងបានដឹងគ្រប់ៗគ្នាថា ជំងឺកូវីដ ១៩។
ជាការពិតណាស់សកម្មភាពដឹកនាំការងាររបស់លោកជំទាវនិងសមាជិកសមាជិកានៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនិងគ្រូពេទ្យសម្ដេចតេជោហ៊ុនសែនប្រឆាំងកូវីដ១៩ នាពេលនេះគឺស្ថិតក្នុងបរិការណ៍នៃព្រឹកទៅការសហគមន៍ ២០ កុម្ភៈ ២០២១ ដែលប្រទេសកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលត្រូវការចាំបាច់នូវការធានាការពារអាយុជីវិត របស់ប្រជាពលរដ្ឋសុខភាពសាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់នៃការឆ្លងរាលដាលដោយជំងឺនេះ ដែលជះឥទ្ធិពលលើវិស័យសង្គម និងសេដ្ឋកិច្ចកម្ពុជា។
សកម្មភាព របស់ក្រុមគ្រូពេទ្យ ពិតជាបានបង្ហាញយ៉ាងច្បាស់ ពីស្មារតីស្នេហាជាតិ ជា អ្នកបន្តវេនរបស់ស្ត្រី សម័យតេជោ សំរាប់យុវជនរប់ជំនាន់យកទៅអនុវត្តតា នូវតំរូវីរភាពដ៏ឆ្លងវត្ថុមនេះ។ សូមជូនពរឲ្យបេសកកម្មរបស់លោកជំទាវ និងក្រុមការងារទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជួយសង្គ្រោះ អាយុជីវិតប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


