ទីផ្សារ នាថ្ងៃពុធនេះ បានបិទបញ្ចប់ជាមួយនឹងទំហំជាង ១៨,៧៥ ប៊ីលានរៀល ដែលនេះជាចំនួនធំបំផុតរាប់ចាប់ពីដើមឆ្នាំ២០២០មក។
កំណើនដ៏គួរឱ្យកត់សម្គាល់នេះ គឺបណ្តាលមកពីមានការជួញដូរតាមវិធីសាស្ត្រជួញដូរតាមការចរចាកើតឡើងលើភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ដោយមានទំហំជិត ១៨ប៊ីលានរៀល ឬស្មើនឹងប្រមាណ៩៦%នៃទំហំជួញដូរភាគហ៊ុនសរុប។
រីឯ ថ្លៃភាគហ៊ុនមួយនេះ វិញ ក៏បានឡើងដល់ ១៣.១៨០រៀល ពោលគឺមានកំណើន ២៤០រៀល ក្នុងមួយហ៊ុន។ សន្ទស្សន៍ ផ.ម.ក. បានបង្ហាញការថយចុះបន្តិចបន្តួច ចំនួន ០.០៥% មកត្រឹម ៦៤០,៩១ ពិន្ទុ។
ភាគហ៊ុនហ្ក្រេនធ្វីន (GTI) និងផេសថិក (PEPC) គឺជាភាគហ៊ុនពីរផ្សេងទៀតដែលមានថ្លៃកើនឡើងដល់ ៤.១០០រៀល និង ៣.១៥០រៀល។ ផ្ទុយមកវិញ ភាគហ៊ុនបី ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងអេស៊ីលីដា (ABC) បានធ្លាក់ចុះ ២០រៀល ៦០រៀល និង ២០រៀល រៀងគ្នា មកត្រឹម ៦,៣៦០រៀល ១.៨៤០រៀល និង ១៦.៦៨០រៀល។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាលំនឹងថេរដដែលត្រឹម ១៣.២៦០រៀល៕
រក្សាសិទ្ធិដោយ ៖ CEN