Thursday, July 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​! ចំពោះ​ល្បិច​ឆបោក តាម​ឆ្នោត​ផ្សងសំណាង​ផ្សេងៗ ដែលមាន​ចេតនា​ទុច្ចរិត និង​ឆបោក​ប្រាក់​ពី​បងប្អូន​

ភ្នំពេញ​៖ ប្រភព ពី​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មួយរយៈ​ចុងក្រោយ​នេះ នាយកដ្ឋាន​ព័ត៌មានវិទ្យា សង្កេតឃើញ​មាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ ផ្សព្វផ្សាយ​ឆ្នោត​ផ្សងសំណាង​ផ្សេងៗ ដែលមាន​ចេតនា​ទុច្ចរិត និង​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជាច្រើន​ករណី ដោយ​ប្រើប្រាស់​បច្ចេកទេស ដូចខាងក្រោម​÷

-បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្លែងក្លាយ ធ្វើការ​ផ្សព្វផ្សាយ​ឆ្នោត​ផ្សងសំណាង​ផ្សេងៗ​។

-អូសទាញ​ប្រជាពលរដ្ឋ ក្នុង​ការទិញ​ឆ្នោត ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​ប្រាក់​ផ្សេងៗ។

-បន្ទាប់ពី​ការទូទាត់​ប្រាក់ បងប្អូន​ប្រជាពលរដ្ឋ ពុំ​អាច​ទទួលបាន​ប្រាក់​ត្រូវ​ឆ្នោត ឬ​ប្រាក់​ដើម​ត្រឡប់មកវិញ​ឡើយ​។​

-ករណី​មួយចំនួន​ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ក្លែងបន្លំ បាន​ស្នើសុំ​ព័ត៌មាន​មួយចំនួន «​ព័ត៌មាន​អត្តសញ្ញាណ​បុគ្គល លេខ​គណនី​ធនាគារ លេខ​សម្ងាត់​គណនី​អ៊ីនធឺណិត​។​ល​។​» ពី​ជនរងគ្រោះ​ផងដែរ​។​

ដូច្នេះ​នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិច​ឆបោក​ខាងលើ និង​ធ្វើការ​រាយការណ៍​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ប្រសិន​ជួប​ករណី​ឆបោក​ខាងលើនេះ​៕​

រក្សាសិទ្ធិដោយ៖ CEN

×