Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា 5G នៅកម្ពុជាកំពុងដំណើការ


ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងថាការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា 5G នៅកម្ពុជាកំពុងដំណើរការ ខណៈក្រសួងធ្វើការដើម្បីចងក្រងបទប្បញ្ញត្តិគ្រប់គ្រងលើវិស័យមួយនេះ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថាក្រុមហ៊ុនទូរគមនាគមន៍ បានសហការគ្នាលើការអភិវឌ្ឍបច្ចេកវិទ្យា 5G រួមជាមួយក្រុមហ៊ុនចិន ជាមួយនឹងការសាកល្បងសាកល្បងជាច្រើនលើកមកហើយ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា យើងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា ឥឡូវនេះយើងស្វែងយល់បានច្រើន” ក្រសួងបានពិភាក្សាអំពីបទប្បញ្ញត្តិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវការសម្រាប់បច្ចេកវិទ្យាជំនាន់ចុងក្រោយ។
ក្រសួងកំពុងធ្វើការលើគោលនយោបាយដែលនឹងអនុញ្ញាតឱ្យប្រតិបត្តិករទាំងអស់ទទួលបានហ្រេ្វកង់ ១០០ មេហ្គាហឺត ដែលអាចដំណើរការបាននៅលើបណ្តាញ 5G ។ ដោយសារភាពចាំបាច់សម្រាប់ការតភ្ជាប់ឥតឈប់ឈរកើនឡើង 5G ត្រូវបានគេមើលឃើញថាជាចម្លើយដើម្បីបម្រើដល់សេចក្តីត្រូវការទៅ របស់ប្រជាជននិងសេដ្ឋកិច្ច។

5G នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមនិងសេដ្ឋកិច្ច តែសក្តានុពលពេញលេញរបស់វាមិនអាចសំរេចបានឡើយ បើគ្មានការចូលរួមយ៉ាងសកម្មពីរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច។ 5G គឺជាស្តង់ដាបច្ចេកវិទ្យាជំនាន់ទី ៥ សម្រាប់បណ្តាញទូរស័ព្ទចល័តអ៊ិនធឺណែត ដែលក្រុមហ៊ុនទូរស័ព្ទចល័តបានចាប់ផ្តើមដាក់ពង្រាយ ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ៕
រក្សាសិទ្ធិដោយ៖CEN

×