Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលស្រុកល្វាឯម នាំយកអំណោយជាបច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់ មួយចំនួន ប្រគេនជូនព្រះពលកោសល ហួន សេងហាក់ តំណាងព្រះអនុគណស្រុក ល្វាឯម

ខេត្តកណ្ដាល៖ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ស្រុក បាននាំយកអំណោយជាបច្ច័យ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់ មួយចំនួន ប្រគេនជូនព្រះពលកោសល ហួន សេងហាក់ តំណាងព្រះអនុគណស្រុក ល្វាឯម ដេីម្បីប្រគេនបន្តទៅវត្តចំនួន០៥ ក្នុងស្រុកល្វាឯម មានវត្ត ពោធិ៍មាស វត្តទឹកឃ្លាំង វត្តកោះកែវ វត្តស្វាយអណ្ដែត និងវត្តមាត់ក្រសាស់ ក្នុងនោះអំណោយមានដូចជា: -ម៉ាសចំនួន២,៥០០ម៉ាស -ក្រដាសអាល់កុល ១០ដុំ -ជែលលាងដៃ ២០ដប -ទឹកសុទ្ធ ២៥កេស -ទឹកក្រូច ១០កេស -មី ២៥កេស -អង្ករ ៥០០គីឡូក្រាម និង -បច្ច័យចំនួន ២,៥០០,០០០៛។
ក្នុងស្មារតីរួមចំណែកសម្រាលទុក្ខលំបាកដល់វត្តទាំងប្រាំ ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ស្រុកល្វាឯម៕ រក្សាសិទ្ធិដោយ៖សារឿន

×