ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ រួមជាមួយក្រុមគ្រូពេទ្យ បានស្រាវជ្រាវរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ចំនួន០៤នាក់ទៀតដោយក្នុងនោះមានលោកយាយម្នាក់អាយុ៧៩ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ផ្ទះលេខ១១ ផ្លូវ៦៩BT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ៩១១ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន០២នាក់ គឺ១-ភេទស្រី អាយុ៤១ឆ្នាំ ២-ភេទប្រុស អាយុ១២ឆ្នាំ។
ចំណែកឪពុកនឹងកូនប្រុស គ្រូពេទ្យបានយកសំណាករួចឲ្យបន្តធ្វើចក្តាឡីស័កនៅផ្ទះតែម្តង ដើម្បីរងចាំលទ្ធផល ។
នៅចំណុចអាគារ ហុក អាន ផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់លេខ២២៥ ជាន់ទី១ ។
ទីតាំងចាស់៖ ក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមានកូវីដ១៩ ០១នាក់ ភេទស្រី អាយុ៧៩ឆ្នាំ នៅចំណុចផ្ទះលេខ1NZ ផ្លូវលេខ៣ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
អ្នកជំងឺទាំង០៤នាក់ខាងលើ បានយកទៅសម្រាកព្យាបាល នៅ The Great Duke ។ ចំពោះទីតាំងខាងលើ ត្រូវហ៊ុមព័ទ្ធជាបណ្តោះអាសន្ន ៕ រក្សាសិទ្ធិដោយ៖មីដា






