Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះហ៊ាន ! សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ដែលជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញ TiK Tok

ភ្នំពេញ ៖​ បុរសម្នាក់ដែលបាននិយាយមេីលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលេីបណ្តាញសង្គម Tik Tok ឈ្មោះ ( Sophal Moa ) ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីពេញ សមត្ថកិច្ចផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នពេញ បានធ្វេីការស្រាវជ្រាវ និងឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ម៉ៅ សុផល ដោយបាននិយាយមេីលងាយ និងជេរប្រមាថថ្នាក់ដឹកនាំ នៅលេីបណ្តាញសង្គម Tik Tok ឈ្មោះ ( Sophal Moa ) ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូន យកមកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីចំណាត់ការនីតិវិធីផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ៖សួង សាម

×