Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញ DJ ប៊ូម បាត់បង់ជីវិតដោយសារកូវីដ ធ្វើឲ្យ អាចារ្យធំ បង្ហាញអារម្មណ៍បែបនេះ ដល់ថ្នាក់ពោលពាក្យទំាងរំជួលចិត្តថា…

ភ្នំពេញ ៖ បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាមានការភ្ញាក់ផ្អើល និងក៏ដូចតក់ស្លុតជាខ្លាំង ក្រោយឃើញព័ត៌មានផ្សព្វផ្សាយថា មានអ្នកជំងឺ២នាក់បានស្លាប់ដោយសារកូវីដ១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ក្នុងនោះម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀតជាជនជាតិចិន។

ប៉ុន្តែ អ្វីដែលគ្រប់គ្នាកាន់តែស្លុតចិត្ត និងស្ទើរតែមិនគួរឲ្យជឿនោះ គឺការស្លាប់បាត់បង់ជីវិតបុរសខ្មែរឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៣៨ ឆ្នាំ ដែលត្រូវបានប្រកាស គឺជា DJ ប៊ូម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីករណីស្លាប់ជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិចិន០១នាក់ ដោយសារជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺឈ្មោះ ប៊ុន ធឿន (ហៅ DJ ប៊ូម) អាយុ ៣៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke ហើយរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយសារមានអាការហត់ DJ ប៊ូម ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ក៏បានបញ្ជាក់ទៀតថា នៅថ្ងៃដដែលទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព និងធ្វើការថតសួតគាត់បង្ហាញថា គាត់មានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង និងខ្សោយសួតខ្លាំង រហូតប្រើម៉ាស៊ីនជំនួយផ្លូវដង្ហើម។ ប៉ុន្តែ ដោយសារការរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំងទៅៗ និងខ្សោយសួតខ្លាំងទៅៗ អ្នកជំងឺ DJ ប៊ូម ក៏បានបាត់បង់ជីវិតនៅវេលាម៉ោងម៉ោង ៧ និង ៣៥ នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ទោះជាមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពពីសំណាក់ក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។

ដោយឡែក នៅមុននេះបន្តិច តាមរយៈផេកសិល្បករកម្ពុជា ក៏បានបង្ហោះឲ្យដឹងថា៖ «ព័ត៌មានពិតហើយ ! ក្រសួងបានញ្ជាក់ហើយថា ពិតជាមានករណីស្លាប់ពីរនាក់ ដោយសារជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតពិតប្រាកដមែន! ក្នុងនោះក៏មានសិល្បករ១រូបគឺ លោក DJ ប៊ូម ដែលជាពិធីករផងដែរ»។

ជាមួយនឹងដំណឹងដ៏តក់ស្លុតនេះផងដែរ គេក៏បានឃើញមិត្តភក្តិ DJ ប៊ូម គឺលោកអាចារ្យ ធំ បានបង្ហាញអារម្មណ៍រំជួលចិត្ត និងក្តុកក្តួលយ៉ាងខ្លាំង បានត្រឹមពោលពាក្យបែបនេះថា៖ «កូវីដ យកជីវីតឯងហើយសម្លាញ់ Boom អកុសលម៉្លេះលោកអើយ! ពិបាកទទួលណាស់! សូមមិត្តឆ្ពោះទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាត ណាសម្លាញ់។ សូមបងប្អូន ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចំពោះមេរោគកូវីដដ៏សាហាវនេះ។ ៣ការពារ បីកុំ ជានិច្ច។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×