Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើបងប្អូននឹងរងការពិន័យបែបណា ក្នុងការមិនអនុវត្តការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថានឹងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប។

នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ សមត្ថកិច្ចនឹងអនុវត្តការផាកពិន័យអន្តរកាលចំពោះបុគ្គ​ល​​ដែលពុំបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដែលបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា​ ឆ្នាំ២០២១ ស្ដីពីកាតព្វ​កិច្ច​​ពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុ​ងសហគមន៍។

ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ សូមបងប្អូនប្រជាព​ល​​​រដ្ឋ និងសាធារណជនទូទៅចូលរួមអនុវត្តកាតព្វកិច្ចខាងលើ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រ​ប់​​ថ្នាក់ អនុវត្តការងារនេះ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
សូមបងប្អូន ចូលរួមអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣កុំ៣ការពារ។ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×