Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋប្រកបរបរ ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរងផល ប៉ះពាល់ដោយសារជំងឺកូវីដ ១៩

ភ្នំពេញ ៖ ដោយមើលឃើញពីគំរូវីរភាពមហាសប្បុរសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុនី ដែលជាថ្នាក់ដឹកនាំយុវជនគំរូ, ក្រុមយុវជនក្រៅប្រព័ន្ធ ក្រុម iDi និង គ្រុប Telegram : Anti Covid19 Cambodia បានគៀងគរអំណោយពីសប្បុរជន ដែលមានក្រុមហ៊ុនជាង ៣០ ប្រគល់ជូន លោក ហ៊ុន ម៉ាណែត ដើម្បីបែងចែកជូនដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ៣០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។

តំណាងដ៏ខ្ពង់ខ្ពស់ដោយ លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកគ្រុប Telegram : Anti Covid19 Cambodia t.me/anticovid19cambodia ។ ពិធីត្រូវបានរៀបចំឡើងនៅមុខមន្ទីរពេទ្យសូរិយា ស្ថិតនៅអាគារលេខ ៥០-៥២ ផ្លូវលេខ ១៧២ សង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានការចូលរួមពី លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ និងលោក សឿង កុសល ចៅសង្កាត់ផ្សារថ្មី៣ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។

លោក ហោ សេរីវឌ្ឍន៍ បានថ្លែងថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនីគឺជាគំរូដ៏ថ្លៃថ្លារបស់យុវជនជំនាន់ក្រោយ ដែលលះបង់ពេលវេលា កម្លាំងកាយចិត្ត សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ យ៉ាងសកម្មបំផុត បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើតឡើងនៅកម្ពុជា ដែលយើងមិនទាន់ឃើញមានសញ្ញាធូរស្រាលនូវឡើយទេ។

លោកក៏បាននាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ជូនដល់ប្រជាពលរដ្ឋប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ សូមមេត្តាអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការណ៍សុខាភិបាល “៣ការពារ និង ៣កុំ” ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ហើយក៏សូមអំពាវនាវ បើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ។

លោកបន្តទៀតថា សកម្មភាពចូលរួមរបស់វិស័យឯកជនជាមួយរាជរដ្ឋាភិបាលនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកពិតៗក្នុងកាលៈទេសៈនេះ។

លោក ហោ សេរីវឌ្ឍន៍ ក៏បានផ្តាំផ្ញើនូវសារចំនួន ៣ ដល់ប្រជាពលរដ្ឋដែលចូលរួមគឺ:
១. សូមមេត្តាជួយទុក្ខធុរៈគ្នាចំពោះអ្នកជិតខាងដែលខ្វះខាតនាពេលនេះ ព្រោះជាពេលវេលាដែលត្រូវជួយគ្នាទៅវិញទៅមក។
២. ត្រូវមានសង្ឃឹម និងជំនឿចិត្តចំពោះអនាគាត ជាពិសេស មានសង្ឃឹមថា ដំណោះស្រាយពីជំងឺកូវីដ១៩ នេះនឹងមាន ហើយការរកចំណូលនឹងមកជាធម្មតាវិញនាពេលខ្លីខាងមុខ ដែលមានរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ខិតខំដោះស្រាយគ្មានពេលសម្រាកឡើយ។
៣. ត្រូវខិតខំឲ្យកូនបានរៀនសូត្រ ទោះជាសាលាបានបិទក្តី ត្រូវឆ្លៀតពេលក្នុងការបង្រៀនកូន និងពេលសាលាបើកវិញ ត្រូវឲ្យកូនខិតខំរៀនឲ្យបានចប់ ដើម្បីជាក្តីសង្ឃឹមគ្នាដល់គ្រួសារ និងសង្គមជាតិ។

តាមប្រសាសន៍ណែនាំរបស់ លោក ហ៊ុន ម៉ាណែត អំណោយនាពេលនេះនឹងត្រូវធ្វើការបែងចែកដល់ ៣០០ គ្រួសារតាមគោលដៅរួមមាន ៖ បងប្អូនប្រកបរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសមាជិកសមាគមរួមគ្នាអភិវឌ្ឍន៍ ដើម្បីសន្តិភាព (ADP), សមាគមកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (CAID) និងបងប្អូនដែលនៅក្រៅសមាគម ដែលត្រូវការចាំបាច់បំផុត។

អំណោយសម្រាប់ ៣០០ គ្រួសារនេះមានដូចជា៖ ម៉ាស និងថ្នាំមន្ទីរពេទ្យសូរិយា ៣០០ កញ្ចប់, អង្ករសុខកែវ ៣ តោន, ទឹកត្រី និងទឹកស៊ីអ៊ីវ ៣០០យួរ, មី ៣.០០០ កញ្ចប់, ត្រីខ ១៥ កេស, នំស្រួយ លី លី ៧ កេសធំ និង ថវិកា ៦លានរៀល ៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×