Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់ទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿង បានសម្រេចនៅភ្នំពេញ លុះព្រឹកឡើងសមត្ថកិច្ចចាប់វាយខ្នោះ នៅស្រុកល្វាឯម

កណ្តាល ៖ នៅវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿង ពីស្ត្រីម្នាក់បានសម្រេចនៅ
ចំណុច មុខផ្ទះលេខ៣៧ ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមាន៖ ឈ្មោះស៊ិន ស៊ាងលី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេផ្ទះ ទីលំនៅ ផ្ទះលេខ១៦៩zផ្លូវ២១៥ភូមិ៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យ ឈ្មោះតក់ ពិសិដ្ឋ ហៅស្កាយ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ រត់កង់បី
ទីលំនៅបច្ចុប្បន្នភូមិអារិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន ១-ទូរស័ព្ទដៃម៉ាក iphone 12 pro maxពណ៌មាស ចំនួន ០២គ្រឿង ២-នាឡិកាពណ៌ខ្មៅចំនួន ០១, ៣-ប្រាក់ដុល្លារប្រភេក្រដាស១០ដុល្លារ ចំនួន ០៥សន្លឹក ៤-ប្រាក់រៀលចំនួន៣១១០០រៀល ៥-ប្រាក់បាតចំនួន ១០០បាត ៦-ប្រាក់ហុងកុងចំនួន ១០ដុល្លារហុងកុង ៧-កាបូបដៃតូចពណ៌ខ្មៅលាយប្រផេះចំនួន ០១ , ៨-កាតវីងចំនួនពីរសន្លឹក ៩-អត្តសញ្ញាណប័ណ្ណឈ្មោះតក់ ពិសិដ្ឋ ចំនួន ០១ សន្លឹក ១០-ម៉ូតូម៉ាកScoopy.iពណ៌ខ្មៅចំនួន ០១គ្រឿងផ្លាកលេខភ្នំពេញ1HS 5034 , ១១-បណ្ណបើកបរឈ្មោះតក់ ពិសិដ្ឋ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា៖ នៅវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៤មីនាឆ្នាំ២០២១ ជនរងគ្រោះបានជិះរថយន្ត ចេញពីផ្ទះជាមួយឈ្មោះស៊ិន សេងថា ដើម្បីទៅទិញផើងផ្កានៅម្ដុំស្តុបផ្សារដើមអំពិល ពេលជិះរថយន្តទៅដល់ស្តុបផ្លូវ១៦៣កែងផ្លូវ ៣១០ ក៏បានឈប់រថយន្ដហើយចុះទៅសួរទិញផើងផ្កា ដោយកាន់ទូរស័ព្ទនៅនឹងដៃ ភ្លាមនោះក៏មានជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកស្គុបពីពណ៌ខ្មៅម្នាក់ឯង មកឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនបាត់ ជនរងគ្រោះបានពិនិត្យតាមប្រព័ន្ធ icloud ឃើញថាទូរស័ព្ទ លោតទីតាំងស្ថិតនៅចំណុចភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ហើយក៏មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចជំនាញកំណត់មុខសញ្ញាបាន លុះព្រឹកឡើងថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ ឃើញជនសង្ស័យជិះម៉ូតូ ចេញពីផ្ទះហើយក៏ឃាត់ខ្លួន នាំយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះតក់ ពិសិដ្ឋ បានសារភាពថា គេពិតជាបានជិះម៉ូតូម៉ាកស្គុបពី០១គ្រឿងម្នាក់ឯង ចេញពីផ្សារដីហុយមកដល់ចំណុចភ្លើងស្តុប នៅរាជធានីភ្នំពេញ បានឃើញមនុស្សស្រីម្នាក់កាន់ទូរស័ព្ទគេ ក៏បានឆក់យកទូរស័ព្ទនោះ ហើយជិះគេចខ្លួនឆ្លងតាមស្ពានជ្រោយចង្វារ និងឆ្លងទូកដរស្វាយជ្រុំ មកផ្ទះនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកល្វាឯម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

×