Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus 570 មិនទាន់មានផ្លាកលេខ បើកវ៉ាជែងបត់ជ្រុលបុកកង់រថយន្តក្រឡុងស៊ីម៉ងត៍ បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តLexus 570 មួយគ្រឿង បើកបក្នុងល្បឿនវ៉ាជែងរួចបម្រុងនឹងបត់ត្រឡប់ក្រោយវិញ បួងចង្កូតជ្រុលទៅបុកចំកង់រថយន្តក្រឡុងស៊ីម៉ងត៍ខាងក្រោយ បណ្តាលឲ្យរថយន្តLexus រងការខូចខាតផ្នែងខាងមុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រលប់ ថ្ងៃព្រហស្បតិ៍ទី ២៥ ខែមីនាឆ្នាំ២០២១ ចំណុចជាប់ព្រំប្រទល់ខណ្ឌដង្កោ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ ម៉ែត្រនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 5-A 1566 បើកបដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកLexus570 មួយគ្រឿងទៀត ពណ៌ស មិនមានផ្លាកលេខ បើកបរដោយស្រ្តីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនបានបើកវ៉ាជែងពីមុខរថយន្តក្រឡុកស៊ីម៉ងត៍ បម្រុងនឹងបត់ត្រឡប់ក្រោយ ក៏ជ្រុលចង្កូតទៅបុកចំកង់រថយន្តក្រឡុកស៊ីម៉ងត៍ ផ្នែកខាងក្រោយបណ្តាលឲ្យរងការខូចខាតរថយន្តបង្ក ផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះទៅដល់ឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ដោយភាគីខាងរថយន្តក្រឡុកស៊ីម៉ងត៍មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងទៅលើរថយន្ត Lexus 570 បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត

×