Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​សុក្រ ទី​២៦ ខែមីនា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៣៥ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ឡើង​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​ដួង​រាសី​លោកអ្នក​នៅតែ​ល្អប្រសើរ​ដដែល​ទេ ម្ល៉ោះហើយ​នៅក្នុង​ថ្ងៃនេះ​បើ​ចង់​ទំនាក់ទំនង​ដល់​មនុស្ស​ចាស់​ឬ​បើ​ចង់​ទំនាក់ទំនង​អ្នកដទៃ​ពី​រឿង​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អ​ដូចគ្នា​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ជួញ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ហុច​ផល​ជានិច្ច​។ ចំពោះ​ស្នេហា​ប្រុស​ស្រី​រស់នៅ​ជាមួយគ្នា​បាន​សេចក្តីសុខសាន្ត​ណាស់​៕

​ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៤៩ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិ​អភិជន​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​ប្រយ័ត្ន​ទទួលរង​ការខូចខាត​អ្វីមួយ​រក​នឹកស្មាន​មិន​ដល់​។ ក្រៅពីនេះ​បើ​មាន​ទំនាក់​ទង​ការងារ​ឬ​ធ្វើ​អ្វីមួយ​លោកអ្នក​ងាយ​ភ្លាំងភ្លាត់​ណាស់​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀស​ផុតពី​ការលំបាក​ទាំងពួង​ទៅរួច​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ត្បិតត្បៀត​បន្តិច​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ ព្រោះ​បើ​មាន​ប្រាក់​ទុក​នៅក្នុង​បង្វិច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។ រីឯ​ស្នេហា​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​ច្រើន​ព្រោះ​តែមាន​ការគិត​ច្រើនតែ​ម្នាក់ឯង​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការយកចិត្តទុកដាក់ ហើយ​ប្រយ័ត្ន​ការងារ​សំខាន់ៗ​បន្តិច ព្រោះ​ថាបើ​មិនបាន​យកចិត្តទុកដាក់​ឬ​គិតគូរ​ទាន់ពេលវេលា​ទេនោះ នោះ​បញ្ហា​អាក្រក់​អាច​នឹង​លុកលុយ​យាយី​ទៀត​ជាក់​ជាមិនខាន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ក្តី​ផល​ចំណូល​គ្រាន់​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ តែ​យ៉ាងណា​ធ្វើ​អ្វី​មិនអាច​លោភលន់​បានទេ ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នោះឡើយ​។ ចំណែក​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​កើតការ​រកាំចិត្ត​និង​មាន​ភាព​សៅហ្មង​ចំពោះ​គ្នាច្រើន​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៨៩ ដើម្បី​យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​លោកអ្នក​ត្រូវ​មានចិត្ត​ត្រជាក់​និង​គិត​អោយបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​កើតឡើង​។ ក្រៅពីនេះ​បើ​មានការ​ធ្វើដំណើរ​ឆ្ងាយ​លោកអ្នក​គប្បី​មានការ​ប្រុងប្រយ័ត្ន​បន្តិច​ក៏​គាប់ប្រសើរ​ដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់ ព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​លោកអ្នក​អាចធ្វើ​អ្វី​សម្រេច​ជោគជ័យ​និង​ពិសេស​ងាយ​ទទួលផល​មកវិញ​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​មាន​ភាពប្រសើរឡើង តែ​ធ្វើ​អ្វីៗ​លោកអ្នក​តោង​តែ​ចេះ​បែងចែក​ល្អ​អាក្រក់​អោយបាន​ត្រឹមត្រូវ ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស់​ជាមួយ​អ្នកដទៃ​។ ចំណែក​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ភ្លឺ​ថ្លា​និង​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ប្រពៃ​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូលមក​យាយី​ទេ ប៉ុន្តែ​ក្រៅពីនេះ​បើ​លោក​អ្នកមាន​ការប្រកប​ការងារ​អ្វីមួយ​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំតែ​មើល​ចន្លោះប្រហោង​របស់លោក​អ្នក​ទេ​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំមមី

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្នប្រយែង​ជម្លោះ​វិវាទ​ណាមួយ​ពីព្រោះ​តែ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ចាំ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ឡើយ ប្រយ័ត្ន​ផ្តល់​ភាពលំបាក​ដល់​ខ្លួនឯង​វិញ​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ពុំ​សូវ​ជាប់​ទេ ហើយ​បើ​លោកអ្នក​ប្រឡងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​លោកអ្នក​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ទៅ​ធំ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ ហើយ​តែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ទោះ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ត្រូវតែ​ញាប់ដៃ​ញាប់ជើង​បន្តិច ទើប​ផល​ចំណូល​មិន​បោល​ហួស​ធ្លាក់​ដល់ដៃ​អ្នកដទៃ​។ នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ​ចូរ​កុំ​ឈ្លក់​វង្វេង​នឹង​បន​ល្បែង​ស្រី​ស្រា​អោយសោះ​ប្រយ័ត្ន​កើតជា​រឿងរ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​ទៅវិញ​។ ក្នុងថ្ងៃនេះ​បើ​លោកអ្នក​កំពុងរ​ត់រក​ការងារ​ធ្វើ​ឬ​ពឹងពាក់​អ្នកណាម្នាក់​គឺអាច​សម្រេច​ដូច​បំណងប្រាថ្នា​។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​ឡើយ លោកអ្នក​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ផងដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​គូស្នេហ៍​ប្រយ័ត្ន​មាន​អ្នក​ក្រៅ​នាំ​រឿង​មក​អុចអាល​អាចធ្វើអោយ​ចំណ​ង​ស្នេហា​រង្គោះរង្គើ​ទៀតផង​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ ៨៨៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មានជោគ​លាភ​អ្វីមួយ​ចូល​មកអោយ​សប្បាយចិត្ត​ផង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​ជិត​ឆ្ងាយ​តែងតែ​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​មួយចំនួន​ថែមទៀត​ដែរ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​និង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹក​និង​ត្រី​នា​រដូវវស្សា​៕

ឆ្នាំរកា

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥៨​ព្រឹក​ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៦៨ យក​លាភ​សម្បត្តិ​ឧកញ៉ា នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ រាល់​ការបំពេញភារកិច្ច​នៅក្នុង​ថ្ងៃនេះ​មាន​សភាព​រលូន​ទៅមុខ​ដូច​សព្វមួយដង តែ​ក្នុងនោះ​ក៏​ទាមទារ​អោយ​លោកអ្នក​មានការ​ប្រឹងប្រែង​ខ្លាំង​មិនតិច​ដែរ ដើម្បី​សម្រេច​អោយបាន​ដល់​គោលបំណង​ដែល​ចង់បាន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ប្រាក់កម្រៃ​ដែល​បានមក​កាក់កប​គ្រាន់បើ​អាចអោយ​លោកអ្នក​សន្សំទុក​បាន​ខ្លះទៀត​ដែរ​។ រីឯ​បញ្ហា​ស្នេហា​ការចេះ​យល់ចិត្ត​គ្នា​គឺជា​វិធី​ដ៏​ប្រសើរ​បំផុត​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មាន​ផល​មិនសូវ​ល្អ​ងាយ​ឈានចូល​នាំ​តែមាន​ការលំបាក​ត្រូវ​រែកពន់​នៅ​ថ្ងៃក្រោយ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​ហើយ​តែ​យ៉ាង​កុំ​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើតជា​ឧបទ្រពចង្រៃ​រកតែ​រឿង​ដាក់ខ្លួន​។ សម្ព័ន្ធ​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​កំពុងបើក​គេហទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ហើយ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ក្រហម និង​បៃតង​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៨​។​
-​សូម​ខ​មិន​លេខ​៨៩៩ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ហើយ​បើ​មាន​ធ្វើ​អ្វីមួយ​ផង​តែងមាន​ក្រុមមនុស្ស​តាម​ចាក់​ឆ្កឹះឆ្កៀល​នាំអោយ​ជួប​រឿង​សៅហ្មង​មិនតិច​ឡើយ​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច ចូរ​លោកអ្នក​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​ណាមួយ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​រហ័ស ហើយ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់​តែមាន​ពី​ពេលមុន​មក​នោះ​ក៏​នឹង​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​មានការ​ខ្វាយខ្វល់​ហួស​ព្រំដែន​តែម្នាក់ឯង​៕​

×