Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រឡាញ់គ្នា៣ឆ្នាំ រស់នៅដូចប្តីប្រពន្ធ ចុងក្រោយខាងប្រុសថាអត់ស្រឡាញ់ ខូចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់បានជិះកង់បី មកលោតទឹកលើស្ពានជ្រោយចង្វារសម្លាប់ខ្លួន ដោយតូចចិត្តរឿងរស់នៅជាមួយសង្សាររយៈពេល៣ឆ្នាំ ចុងក្រោយខាងប្រុសដោះដៃ ក៏ខឹងចិត្តមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អមិនស្លាប់បានគេជួយស្រង់មកលើគោកវិញ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងនៅវេលាម៉ោង ២ និង១៥ នាទីយប់ឈានចូលថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីជនរងគ្រោះ ឈ្មោះអាណា មានអាយុ២៣ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ដោយសារតែខ្លួននិងសង្សារបានរស់នៅបន្ទប់ជួលជាមួយគ្នា ហើយស្រឡាញ់គ្នាអស់រយៈពេល៣ឆ្នាំ រស់នៅដូចប្តីប្រពន្ធទៅហើយ ដោយឡែកចុងក្រោយខាងប្រុស មានការងារល្អធ្វើ
និងមានលុយចាយច្រើន ក៏បានប្រើពាក្យសម្តីទៅលើរូបនាងថា លែងត្រូវការរូបនាងហើយ ដោយសារគ្រួសារខាងប្រុស មិនឲ្យយករូបនាងធ្វើជាប្រពន្ធ ហេតុនេះ ទើបរូបនាងតូចចិត្តខ្លាំង ក៏សម្រេចចិត្តជិះកង់បីមកលោតទឹកលើស្ពានជ្រោយចង្វារ សម្លាប់ខ្លួនតែម្តងទៅ។ សំណាងល្អមិនស្លាប់ បានបងប្រុសម្នាក់ ជួយស្រង់មកលើគោកវិញ។

ក្រោយពេលកើតហេតុខាងលើ ស្រាប់តែម្តាយរូបនាង ជិះកង់បីមកដល់យំ ហើយក៏បានលួងកូនស្រីឡើងកង់បីជិះទៅផ្ទះវិញ នៅម្តុំវត្តសន្សំកុសល់៕ រក្សាសិទ្ធិដោយ៖ សា មេត

×