Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកទៅបុកម៉ូតូ បណ្តាលឲ្យដួលកិនពីលើបុរសម្នាក់ ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបម្រុងនឹងបត់ចូលទៅផ្ទះក៏ត្រូវរថយន្តដឹកទំនិញធុនធំ បើកទៅបុកបណ្ដាលឱ្យម៉ូតូដួលរួចកិនពីលើស្លាប់ នៅនឹងកន្លែងកើតហេតុ។ រីឯរថយន្តបង្កវិញ ព្យាយាមបើករត់ទៅមុខគេចខ្លួន តែត្រូវបានសមត្ថកិច្ចប្រដេញតាមឃាត់បានរថយន្តនិងព្រូម្នាក់ នៅចំណុចជិតនិងសាលាកូរ៉េ ចំណែកតៃកុងរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏នេះ កើតឡើងកាលវេលាម៉ោង៨និង២០នាទីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែ មីនា ឆ្នាំ២០២១ស្ថិតតាមបណ្ដោយមហាវិថី វិមាន ឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមានឈ្មោះ ហេង ត្រេន ភេទប្រុសអាយុ ៣៦ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំឈូកវ៉ា១ ខណ្ឌសែនសុខមានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1-IE 5772 ជិះដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងទិសដៅពីត្រូងទៅជើងក្នុងល្បឿនមធ្យម ខណៈពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ វាយភ្លើងស៊ីញ្ញូបត់ស្តាំ បម្រុងនឹងបត់ចូលទៅផ្ទះ ខណៈពេលបទដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿង ក្បាលពណ៌ស លាយខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3-A 8036 បើកបដោយបុរសម្នាក់រួមដំណើរជាមួយនិងព្រូម្នាក់ទៀត ធ្វើដំណើរពីក្រោយស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូនិច កំពុងបត់ឆ្លងផ្លូវចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូដួលកិនពីលើបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចំាដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពរងគ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×