Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ជាប់ចោទក្នុងករណីកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ, ផ្ទៃដីរងការកាប់ទន្រ្ទាន មានទំហំជិត៣ហិកតា

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ជាប់ចោទពីបទកាប់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤។

ជនជាប់ចោទមានឈ្មោះ ស្វើយ លាត់ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ ចាប់ឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ស្ថិតនៅចំណុចដីព្រៃដែលរងការកាប់រុករាននិងទន្រ្ទានមានទំហំ ២,៥ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ហើយនាំខ្លួនយកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×