ភ្នំពេញ ៖ គ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើមនិងសួត វ៉ា ម៉េង នៅយប់ថ្ងៃទី 25 ខែមីនានេះបានសរសេរសារយកផេកហ្វេសប៊ុកផ្លូវការថា ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីពេទ្យមិត្ភាពខ្មែរសូវៀត បានព្យាយាមតថ្លៃជាមួយយោមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមជ្ចុរាជ ហើយក្រុមគ្រូពេទ្យនៅទីនេះ បានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។
ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរឲ្យលោកពូបានជាសះស្បើយក្នុងពេលឆាប់ៗ។
អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជំងឺទាំងបានឆ្លងផុតពីសោកនាថកម្មមួយនេះ។
អ្នកជំងឺនៅតែបន្តស្លាប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំឲ្យអស់ពីលទ្ធភាព ក្នុងការតថ្លៃនឹងយោមរាជ ដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជំងឺ។
ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខ ជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព មុនពេលបូជាសព ពិតជាពិបាកទទួលយកណាស់ រីឯសាកសពក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះ ខ្ញុំសង្ឃឹមថា បងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវគោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជូន។
លោក គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណម បួងសួងដល់ទេវតាតាមថែរក្សា ប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយ បានឆ្លងផុតសោកនាថកម្មមួយនេះ ហើយក៏សង្ឃឹមថា គ្រោះកាចមួយនេះ នឹងឆាប់រលត់ទៅវិញ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ