Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញម្ចាស់ផ្ទះជួល ប្រកាសអត់យកថ្លៃឈ្នួលទាំង ៦៩ បន្ទប់ រហូតរយៈពេល៣ខែបែបនេះ សម្តេចតេជោ ហ៊ុន សែន បានចូល comment ថា…

ភ្នំពេញ ៖ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ បងប្រុសម្នាក់មានឈ្មោះ ឈឿន ប៊ុនឆន ជាម្ចាស់ផ្ទះជួលមាន ៦៩ បន្ទាប់ បានប្រកាសដំណឹងដ៏សែនល្អមួយសម្រាប់បងប្អូនអ្នកជួលបន្ទប់របស់ខ្លួន ដោយលោកសម្រេចមិនយកថ្លៃឈ្នួលទាំងអស់ រហូតដល់ ៣ ខែ ឯណោះ។

ម្ចាស់ផ្ទះជួលខាងលើ បានបញ្ជាក់តាមរយៈបណ្តាញសង្គមហ្វេសប៊ុកច្បាស់ៗថា៖ «ទឹកចូលច្រមុះដូចតែគ្នា – នៅសង្កាត់ស្វាយរលំ ខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ ភាគច្រើន កម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះ ខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មីនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ – គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរ លា យឆាប់ៗ ។ អរគុណស្ថាបនិក ២០ កុម្ភៈ
– បងប្អូនមានបន្ទប់ជួលទាំងឡាយ បើមានអ្វីជួយបាន ជួយទៅ គ្មានបរទេសណា មកជួយគ្នាយើង ក្រៅពីខ្មែរ ជួយខ្មែរទេ (និយាយតែរឿងបន្ទប់ជួលទេ ហាមប្រៀបធៀបរឿងផ្សេងទាន)»។

ក្រោយពីបានឃើញនូវទង្វើរដ៏គំរូបែបនេះភ្លាម គ្រប់គ្នានៅក្នុងហ្វេសប៊ុក បានសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ។ ហើយដំណឹងនេះផងដែរ ដែលត្រូវបានចែករំលែកយ៉ាងផុសផុលជាង ២ ម៉ឺនដង ក៏បានលេចឮដល់សម្តេចតេជោ ហ៊ុន សែន ដល់ថ្នាក់សម្តេចបានបង្ហាញក្តីពេញចិត្តយ៉ាងខ្លាំង ហើយសម្តេចក៏បានចូល comment ថា៖ «សូមអរគុណចំពោះទឹក ចិត្តដ៏សប្បុរសដែលនឹងរួមចំណែកាត់បន្ថយការ លំបាករបស់កម្មករ កម្មការិនីយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងត្រូវចេះជួយគ្នា។ ខ្ញុំសង្ឃឹមថានឹងមានបង ប្អូនដែលមានផ្ទះជួលផ្សេងទៀតបន្តចូលរួម ដែលនឹងក្លាយជាចលនាជាតិជួយគ្នាក្នុង គ្រាលំបាកនេះតាមរយះមិនយកថ្លៃឈ្នួល មួយរយៈពេល ឬបន្ធូរបន្ថយ ថ្លៃតាមតិចតាមច្រើន តាមលទ្ធភាព ដែលអាចធ្វើទៅបាន។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×