ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកអ្នកជំងឺកូវីដ១៩ ម្នាក់ នៅក្នុងទឹកដីខណ្ឌកំបូល រាជធានីភ្នំពេញ ដែលគាត់គឺជាអ្នករង់កង់បីឥណ្ឌា (PassApp)។
កូវីដបានរាតត្បាតលើក្រុមមនុស្សជាច្រើនមុខព្រួញហើយ កាលពីព្រឹកថ្ងៃទី២៦ មីនា ក្រុមទ័ពឈុតស បានទៅយកពូម្នាក់ជាអ្នករត់ PassApp នៅផ្ទះលេខ៩៤, ផ្លូវលេខ៧, បុរីពិភពថ្មីកំបូល១ ភូមិស្តួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល ពិតជាគួរឲ្យបារម្ភខ្លាំងណាស់ សម្រាប់សង្គមជាតិរបស់យើង សូមបន់ស្រន់អោយជៀសផុតបានឆាប់រហ័ស។
ក្រោយពីបានឃើញព័ត៌មាននេះភ្លាមៗ ក៏មានអ្នកជិះម្នាក់ម្នាក់ ព្រោះតែមានការព្រួយបារម្ភ ក៏បានចូលខមិនសួរថា៖ «សុំមានផ្លាកលេខ passapp គាត់ និង passapp ID គាត់ផង ដើម្បីអ្នកជិះឆែកដឹងថា ធ្លាប់ហៅចំគាត់ជិះដែរឬអត់?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



