Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណាមិនស្រណោះទៅ ! ក្រោយជាសះស្បើយពីកូវីដ១៩ អ្នកនាង ចាន់ កែវនិមល បានបង្ហោះរូប២សន្លឹក បញ្ចាក់ពីអារម្មណ៍បែបនេះថា…

ភ្នំពេញ ៖ នៅមុននេះបន្តិច (ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១) លោក រ៉ាស៊ី ជាពិធីករទូរទស្សទ៍ដូចគ្នា បានប្រកាសថា អ្នកនាង ចាន់ កែវនីមល បានជាសះស្បើយពីជំងឺនេះ។ នេះបើតាមគណនីហ្វេសប៊ុករបស់លោក រ៉ាស៊ី បានបង្ហោះឲ្យដឹងថា «ចូលរួមអបអរសាទរ អាយដល ចាន់ កែវនិមល បានជាសះស្បើយហើយ ពិតជារំភើប និង សប្បាយចិត្តណាស់»។

ដោយឡែក សាមីខ្លួនអ្នកនាង ចាន់ កែវនិមល វិញ ក៏បានបង្ហោះភ្ជាប់រូបភាព២សន្លឹក (ផ្ទះរបស់អ្នកនាងត្រូវហ៊ុមព័ទ្ធខ្សែ ពេលឆ្លងកូវីដ និងរូបភាពពេលស្រាយខ្សែចេញ) និងសាររៀបរាប់ក្រោយចេញពីពេទ្យវិញ ជាមួយអារម្មណ៍យ៉ាងក្តុកក្តួលថា៖ «គ្រាន់តែខ្សែ១សរសៃព័ទ្ធផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹម តែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តឲ្យតតាំងនឹងភាពលំបាកមួយនេះ ជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៉ីណាតដែលតែងតែផ្ញើសារមកកូនសឹងរាល់ថ្ងៃ មិនឲ្យកូនភ័យ មិនឲ្យកូនរួញរានិងឧបសគ្គទាំងនេះ ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង»។

គួររម្លឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឮព័ត៌មានចុះផ្សាយថា ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស ចាន់ កែវនិមល បានឆ្លងកូវីដ១៩ ដែលរួមទាំងស្វាមី និងកូនស្រី ក៏ឆ្លងជំងឺនេះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×