Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្តាយនិងជីដូន រវល់ទៅបុណ្យសពសាច់ញាតិ ត្រឡប់មកវិញ កូនប្រុសស្រី៣នាក់ លង់ទឹកស្លាប់

ភ្នំពេញ ៖ ក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ ខណៈជីដូនជីតារួមនិងឪពុកម្តាយ ជាប់រវល់ទៅចូលរួមបុណ្យសព៧ថ្ងៃសាច់ញាតិ។

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ ស្ថិតនៅស្ទឹងព្រែកត្នោត ភូមិអង្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុកុមារ រងគ្រោះទាំង៣រួមនិងក្មេងប្រុសម្នាក់ទៀត បានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត ខណៈក្មេងក្មេងប្រុសម្នាក់បានលង់លិចចូលក្នុងទឹកបាត់ ក្មេងប្រុសស្រីទាំង២នាក់ទៀត ក៏បានលង់ស្លាប់ទាំង៣នាក់តែម្តង
ចំណែកក្មេងប្រុសម្នាក់ ដែលនៅរស់បានមកប្រាប់អ្នកភូមិឲ្យទៅជួយ តែជាអកុសលក្មេងប្រុសស្រីបានស្លាប់ ខណៈពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យបាត់អស់ទៅហើយ។

សពកុមាររងគ្រោះទាំង៣នាក់ រួមមាន ទី១ ឈ្មោះ សៀ ស្រីនួន ភេទស្រីអាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំមុខរបរសិស្ស ស្នាក់ជាមួយគ្នា
និងទី៣ឈ្មោះលៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំ មុខរបរសិស្សស្នាក់នៅជាមួយគ្នា។

តាមការរៀបរាប់ពីក្រុមគ្រួសារសាច់ញាតិ កុមាររងគ្រោះទាំង៣នាក់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២១នេះ ក្រុមគ្រួសាររបស់គាត់ បានទៅចូលរួមបុណ្យសព៧ថ្ងៃក្មួយ នៅសង្កាត់ព្រៃស ស្រាប់តែនៅវេលាម៉ោង១រសៀល មានអ្នកជិតខាងបានតេប្រាប់ថា ចៅៗនិងកូន៣នាក់ បានលង់ទឹកស្ទឹងស្លាប់បាត់ទៅហើយ ពេលទទួលបានដំណឹងនេះភ្លាម ពួកគាត់ស្ទើរស្លុតចិត្ត ហើយក៏ប្រញាប់រួសរាន់មកផ្ទះ ក៏ឃើញកូនៗដេកស្លាប់បាត់បង់ជីវិតអស់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់ការិយាល័យកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពនៅកន្លែងកើតហេតុ បន្ទាប់ពីសមត្ថកិច្ចជំនាញ បានពិនិត្យសពកុមាររងគ្រោះទាំង៣នាក់រួច សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសស្រីទាំងនាក់ខាងលើនេះ ពិតជាលង់ទឹកស្លាប់ពិតប្រាកដ ហើយសព សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម

×