ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា មនុស្សចំនួន ៤០៤នាក់បានស្លាប់ និងរបួសចំនួន ១០៧១នាក់ ក្នុងនោះធ្ងន់ចំនួន ៦៣២នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៨៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លាប់៣នាក់ និងរបួស ៨នាក់ (ធ្ងន់៤នាក់ ស្រាល៤នាក់)។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ៨៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៦៦៦១៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៨៨៣០គ្រឿង និងរថយន្តចំនួន ១៧៧៨៨គ្រឿង ក្នុងនោះរថយន្តតូច ១៤១៥៩គ្រឿង និងធំ ៣៦២៩គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ




