Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយ​និង​កូន​២​នាក់​ត្រូវ​ប្លង់​សេ​បាក់​សង្កត់​លើ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​មន្ទីរពេទ្យ​

​ភ្នំពេញ​÷​បុរស​ម្នាក់​បាន​យក​កៅអី​មក​ដាក់​អង្គុយលេង​នៅជាប់​ជណ្តើរ​ឡើងជា​ន់ទី​៣​ស្រាប់តែ​ត្រូវ​ប្លង់​សេ​បាក់​ធ្លាក់​សង្កត់​លើ​ចំ​ចង្កេះ​ស្របពេល​ស្ត្រី​ជា​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវជា​ម្តាយ​បង្កើតបាន​ចេញមក​ជួយ​ក៏​ធ្លាក់​មួយ​ផ្ទាំង​ទៀត​ចំក្បាល​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​ម្តាយ​និង​កូន​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ០០ និង​១៥ នាទី​យប់​ឈានចូល​ថ្ងៃ​សៅ​រិ៍​ទី​២៧ ខែមីនា ឆ្នាំ​២០២១ ចំណុច​ក្រោយ​ប៉ុស្តិ៍ ផ្សារ​ចាស់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៧ សង្កាត់​ផ្សា​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​លោកពូ​ម្នា​ក់នៅ​កន្លែងកើតហេតុ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខាងលើ​បុរស​ត្រូវជា​ជនរងគ្រោះ​បាន​យក​កៅអី​មក​ដាក់​អង្គុយលេង​នៅជាប់​ជណ្តើរ​ឡើង​នៅ​ជាន់​ទី​៣​និយាយ​គ្នា​លេង​ខណៈពេលដែល​កំពុងតែ​អង្គុយ​និយាយ​គ្នា​ស្រាប់តែ​បាក់​ប្លង់​សេ​ពី​ខាងលើ​ជាន់​ទី​៤ មួយ​ផ្ទាំង​បាន​សង្កត់​ទៅលើ​គាត់​ចំ​ចង្កេះ​ជាប់​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ​ស្របពេល​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​ត្រូវជា​ម្តាយ​បង្កើតបាន​ចេញមក​ជួយ​ស្រាប់តែ​បាក់​មួយ​ផ្ទាំង​ទៀត​មកលើ​ក្បាល​របស់​ស្ត្រី​រងគ្រោះ​ត្រូវជា​ម្តាយបង្កើត​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​ម្តាយ​និង​កូន​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​រួច​ធ្វើការ​សាកសួរ​ជំុ​វិញ​កន្លែងកើតហេតុ​ដើម្បី​ងាយស្រួល​ឲ្យ​ខាង​សង្កាត់​ចុះទៅ​ត្រួតពិនិត្យ​ទីតាំង​កន្លែង​ដែល​កើតហេតុ​បន្ត​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×