Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆក់​ទៀតហើយ ! ជនសង្ស័យ​៤ នាក់​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​ម្នាក់​បានសម្រេច​រត់​មិន​រួច​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន​២​នាក់​

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២ ក្នុងចំណោម​បក្ខពួក​៤ នាក់​ត្រូវបាន​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​បានជា​បន្ត​បន្ទាប់ និង​ពីរ​នាក់​ទៀត​កំពុង​រត់គេចខ្លួន ក្រោយពី​បាន​ជិះ​ម៉ូតូ​ចំនួន​២ គ្រឿង​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​បុរស​ម្នាក់​បានសម្រេច នៅ​ចំណុច​ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​២៦៥ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៨ និង​២០ នាទី​យប់​ថ្ងៃទី ២៦ ខែមីនា​ឆ្នាំ ២០២១​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ឃើញ​បុរស​ម្នាក់​ឈរ​កាន់​ទូរស័ព្ទដៃ​ម៉ាក samsung មួយគ្រឿង​នៅតាម​បណ្ដោយ​ផ្លូវ ១៨៦ កែង​នឹង ២៦៥ ខណៈនោះ​ក៏មាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​ពីរ​គ្រឿង ម៉ាក​ឌ្រី​ម​សង់​មួយគ្រឿង​និង​ម៉ាក​ហុងដា​ប៊ីត​មួយគ្រឿង​ទៀត បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ បានសម្រេច រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​តាម​បណ្ដោយ​ផ្លូវ​១៨៦​ទៅ​ទិស​ខាងលិច ខណៈ​ជិះ​ចេញ​បាន​ប្រមាណ​ជាង ១០០​ម៉ែត្រ​ក៏​ដល់​ផ្លូវ​ទាល់ ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្តួល​ម៉ូតូ​ចោល រួច​នាំគ្នា​រត់​យករួចខ្លួន​ឡើងលើ​ផ្ទះ​ប្រជាពលរដ្ឋ ខណៈនោះ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នាំគ្នា​ឡោមព័ទ្ធ​ចាប់បាន​ជនសង្ស័យ​ចំនួន​២​នាក់​ជា​បន្តបន្ទាប់ ចំណែក​បក្ខពួក​២ នាក់​ទៀត​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​បន្ត ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២ នាក់​រួមទាំង​ម៉ូតូ​ចំនួន ២​គ្រឿង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

រក្សា​សិទ្ធិ​ដោយ ៖​មី​ដា​

×