Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យពីរនាក់ ម្នាក់ជាទាហានស័ក្ត៤កន្លះ ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរីចាប់ខ្លួន ករណីក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងកងរាជអាវុធត្ថខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មីនា ២០២១ ក្រោមការសម្របសម្រួលពីលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងខេត្តមណ្ឌលគិរី ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។

ជនសង្ស័យទាំងពីរនាក់ ដែលកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឃាត់ខ្លួន មានឈ្មោះ ទូច ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ជាអតីតគ្រូបង្រៀននៅខេត្តមណ្ឌលគិរីនិងបានសុំលាឈប់ដើម្បីចូលបម្រើកាងារក្នុងជួរកងទ័ព ហើយថែមទាំងជាឈ្មួញដីធ្លីដ៏មានឥន្ធិពល ខណៈដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ធ្វើការចាប់ខ្លួនជាលើកទី២ បន្ទាប់ពីរងបណ្តឹងរបស់ប្រជាពលរដ្ឋករណីដីធ្លី និងក្លែងឯកសារសាធារណៈ ។ ចំណែកម្នាក់ទៀតឈ្មោះ ព្រេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

យោងតាមដីការបញ្ជាឲ្យចូលខ្លួន របស់សាលាដំបូងខេត្តមណ្ឌលគិរី បង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ច នាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ឲ្យបានមុនថ្ងៃទី៣១ មីនា ២០២១ ដើម្បីសាកសួរអំពីករណី ផ្តល់សក្ខីកម្មក្លែងក្លាយ លួចលក់អចលនវត្ថុរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន និងសមគំនិតក្នុងអំពើផ្តល់សុំឲ្យផ្តល់ឯកសារទុច្ចរិត ប្រព្រឹត្តនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០។

គួររំលឹកថា នេះមិនមែនជាលើកទី១ទេ ដែលមន្ត្រីយោធាពាក់ស័ក្ក៤កន្លះនេះ ត្រូវឃាត់ខ្លួន ដោយកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងថែមទាំងបានបញ្ជួនទៅស្ថាប័នតុលាការ ទៀតផងកាលពីដើមឆ្នាំ២០២០កន្លងទៅ
បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ហើយលួចបន្លំលក់ដីរបស់គេ។

ហើយក្រោយពីបញ្ចប់រឿងចាស់ បុគ្គលនេះមិនរៀងចាល នៅតែប្រព្រឹត្តអំពើដដែលៗក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនសាជាថ្មី ដើម្បីស្វែងរកភាពយុត្តិធម៌ជូនជនរងគ្រោះក្នុងខេត្តមណ្ឌលគិរីនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×