ភ្នំពេញ ៖ ម្ចាស់ផ្ទះជួលម្នាក់ទៀត នៅក្នុងខេត្តពោធិ៍សាត់ បានកំពុងទទួលការកោតសរសើរជាខ្លាំង ក្រោយពីបានប្រកាសថា នឹងមិនយកថ្លៃឈ្នួលទាំង ២៧០ បន្ទប់ រហូតដល់បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ម្ចាស់ផ្ទះជួលមានសន្ថានចិត្តល្អខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Lim Chea បានបង្ហោះថា៖ «ខ្ញុំបាទលឹម ជានាយកក្រុមហ៊ុន តៃអ៊ីហ្ស៊ីអ៊ិនធើណាស្សិនណល ខូ.,អិលធីឌី មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៥ ភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមចូលរួមរំលែកការលំបាករបស់ប្រមុខរាជរដ្ធាភិបាលដែលមានការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជា ដែលខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវិត១៩ នៅក្នុងប្រពឹត្តិការណ៍ថ្ងៃទី២០ កុម្ភៈ កន្លងមកនេះនិងសហការចូលរួម ជាមួយអាជ្ញាធមូលដ្ធានក្រោមការដឹកនាំរបស់
ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយការលំបាក និងបង្កើនជីវភាពរបស់ប្រជាពលរដ្ធនៅក្នុងសហគមន៍ ដោយក្តីគោរពស្រឡាញ់ និងរាប់អានខ្ញុំបាទ សូមចូលរួមមិនយកប្រាក់ឈ្នួលជួលបន្ទប់ ចំនួន ២៧០បន្ទប់ ចាប់ពីពេលនេះ រហូតដល់បព្ចាប់ព្រឹត្តិការណ៍សហគមន៏ថ្ងៃទី២០កុម្ភៈ។ អរគុណ សន្តិភាព!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





