Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ បើករថយន្តងងុយដេក បុកខឿនពុះទ្រូងផ្លូវ

ខេត្តកំពង់ចាម ៖ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបញ្ជាក់ថា៖ នេះហើយជាមូលហេតុ ដែលនគរបាលចរាចរណ៍ផ្លូវគោគ តែងតែចុះអប់រំណែនាំ ហើយណែនាំទៀត គ្រប់អ្នកបើកកបររថយន្ត ពិសេសរថយន្តធនធំ សូមមេត្តាបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ច សូមបើកបរយឺតៗ ក្នុងទីប្រជុំជន ចេះយោគយល់អធ្យាស្រ័យគ្នា និងប្រកាន់ស្តាំជានិច្ច ប្រសិនបើអ្នកបើកបរងងុយដេក សូមរកទីតាំងឈប់ឲ្យបានសមរម្យ ហើយសម្រាកអោយស្វាងសិន ចាំបន្តដំណើរទៅមុខទៀត ជៀសវាងបង្កគ្រោះថ្នាក់ដល់ដល់អ្នកដ៏ទៃ និងខ្លួន ។

ជាក់ស្តែង នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៥ និង៤៥នាទី មានករណីរថយន្តធនធំដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ដោយមូលហេតុ ងងុយដេក ហេតុការណ៍នេះ កើតនៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ7 ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបង្កឡើង ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពត 3A -1637 លេខ សឺមីរឺម៉ក 4A-0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត (រថយន្តដឹកស្រូវ)។

បណ្ដាលឱ្យ ខូចខាត ១ ដាច់ដើមផ្កាចំនួន ៦ដើម ២ បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង ៤ម៉ែត្រ ៣ កំពិត និងវៀច បង្គោលភ្លើងដែក១ដើម ៤ បាក់ទុយោទឹក ជ័រ២ដើម។

ក្នុងករណីខាងលើ មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្ត ងងុយដេក ។ បានធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានយករថយន្ត មករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីពិនិត្យទំហុំនៃការខូចខាត និងអនុវត្តនិតិវិធី ៕ រក្សាសិទ្ធិដោយ៖មីដា

×