Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាប្រសើរណាស់ ! មន្ត្រីម្នាក់ប្រកាសជួយរៀបចំឯកសារកាត់ប្លង់ដី (ផ្ទេរកម្មសិទ្ធិ) ឥតគិតថ្លៃ បើធ្វើមិនបាន លោកសុខចិត្តធ្វើរឿងនេះ….

មន្រ្តីម្នាក់ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ បានកំពុងទទួលការកោតសរសើរជាខ្លាំង ក្រោយលោកបានបញ្ជាក់ជាសាធារណៈថា លោកនឹងជួយរៀបចំឯកសារកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ) ទៅដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ ហើយទន្ទឹមនឹងការប្រកាសដ៏មុតមាំនេះផងដែរ លោកក៏បានដាក់ខសន្យាថា បើធ្វើមិនបាន លោកនឹងដោះខោអាវមន្ត្រីចេញ សុខចិត្តទៅធ្វើជាប្រជាពលរដ្ឋធម្មតា ធ្វើស្រែចំការ អង្គុយលក់ខោអាវជាមួយភរិយានៅឯផ្សារល្អជាង។

តាមរយៈសំណេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ឡុង សុភាព មន្រ្តីដ៏គំរូបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «បើខ្ញុំធ្វើមិនបាន ខ្ញុំសូមដោះអាវមន្ត្រីចេញ សុខចិត្តទៅធ្វើជាប្រជាពលរដ្ឋធម្មតា ធ្វើស្រែចំការ អង្គុយលក់ខោអាវជាមួយភរិយានៅឯផ្សារ។ លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ដែលមានដីនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានបំណងកាត់ឈ្មោះផ្ទេរកម្មសិទ្ធិដី តែមិនដឹងទៅរកអ្នកណា ដែលជួយរៀបចំឯកសារកាត់ប្លង់ដីដោយមិនអស់លុយ សូមមកជួបខ្ញុំផ្ទាល់ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រដើម្បីរៀបចំឯកសារផ្ទេរកម្មសិទ្ធិ (កាត់ឈ្មោះ)គឺមិនអស់លុយទេ។
ដោយភ្ជាប់មកជាមួយនូវ៖ ប្លង់ដីច្បាប់ដើម, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ.សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសាម៉ីខ្លួន(អ្នកលក់ អ្នកទិញ ឬអ្នកធ្វើអំណោយ អ្នកទទួលអំណោយ ) រួមនិងសាក្សី២នាក់ មកជាមួយផងដែរ។

ក្នុងនាមខ្ញុំជាមន្ត្រីបម្រើរាស្ត្រ ខ្ញុំនឹងជួយបំពេញឯកសារជូនដោយមិនយកកម្រៃនោះទេ ហើយក៏គ្មានការកំណត់ណាមួយ ឱ្យខ្ញុំទាមទាប្រាក់ កម្រៃពី លោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ក្នុងការជួយរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនឡើយ។

ក្រោយពីខ្ញុំរៀបចំជូនរួចតាមនីតិវិធី សូមលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ ត្រូវយកឯកសារនោះ ទៅបង់ប្រាក់ថ្លៃសេវាតែម្តងគត់ តាមប្រភេទសេវាដែលលោកអ្នកបានស្នើសុំ នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ តាមតារាងតម្លៃសេវា ដែលមានបិទនៅទីនោះ។

ខាងក្រោមគឺជាលេខទូរស័ព្ទរបស់ខ្ញុំ ក្រែងលោលោកតាលោកយាយ ពុកម៉ែ មាមីង បងប្អូន មករកខ្ញុំមិនឃើញ អាចទូរស័ព្ទមក លេខ 088 99 98 333 ។ តែសូមកុំឆាតសួរ ខ្ញុំមើលមិនអស់ទេ ឆាតច្រើនពេក បើមានចម្ងល់ សូមខលមកងាយស្រួលជាង។ បញ្ជាក់៖ ក្នុងករណីដែលលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋទាំងអស់ មកជួបខ្ញុំហើយ បែរជាខ្ញុំ មិនបានជួយរៀបចំឯកសារជូន ដោយគ្មានហេតុផលច្បាស់ លាស់ សូមដាក់ពាក្យបណ្តឹង ទៅកាន់ការិយាល័យប្រជាពលរដ្ឋ ដែលមាននៅក្នុងសាលាស្រុកសំរោងទងស្រាប់»។

យ៉ាងណាមិញ ក្រោយពីបានឃើញពីទំហំទឹកចិត្តដ៏ល្អ និងគោលជំហរយ៉ាងមុតមាំ របស់មន្ត្រីខាងលើ ក្នុងការជួយបម្រើរាស្ត្រ ដោយមិនគិតកម្រៃសេវាបែបនេះ ធ្វើឲ្យមហាជនសម្តែងនូវក្តីរីករាយជាខ្លាំង និងបានកោតសរសើរថា៖ «មន្រ្តីល្អកម្ររកបាន ពិតជាមន្រ្តីគំរូមែន!, មន្ត្រីល្អ ជាសេចក្តីសុខ និងសំណាងរបស់ប្រជាពលរដ្ឋ! មានឱកាសបានបម្រើប្រជាពលរដ្ឋ គឺជាសំណាងណាស់បានបុណ្យណាស់! ពិតជាល្អណាស់ក្មួយ ទេវតានឹងតាមរក្សាអ្នកឲ្យផុតពីគ្រោះចង្រៃ ជួបលាភជ័យ និងសុភមង្គល, គួរអោយគោរពណាស់បងប្រុស»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×