ភ្នំពេញ ៖ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ ២០២១ លោក កន សុខកាយ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩(COVID-19) បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ធចំនួន១២នាក់ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក គ្រប់រយៈពេល១៤ថ្ងៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ។
លោក អភិបាលស្រុក ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំង១២នាក់ ត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺ”៣ការពារ ៣កុំ” ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ទៅក្នុងសហគមន៍របស់យើង។
លោកអភិបាលស្រុក ក៏បាននាំយកអំណោយរបស់រដ្ឋបាលស្រុកជូនបងប្អូនប្រជាពលរដ្ឋទាំង១២នាក់ ក្នុងម្នាក់ៗទទួលបាន:-អង្ករ២០គឺឡូក្រាម -ទឹកត្រី-ទឹកស៉ីអ៉ីវ -ត្រីខកំប៉ុង -មី -សាប៊ូលាងដៃ -សម្ភារៈដំណេក១ឈុត និង -ថវិកា១០ម៉ឺនរៀល ៕ រក្សាសិទ្ធិដោយ៖សារឿន









