ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មានករណីអ្នកជំងឺកូវីដ១៩ ម្នាក់ អាយុ៧២ឆ្នាំ មានទីលំនៅ នៅខណ្ឌប្ញស្សីកែវ បានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាស្ត្រីជនជាតិខ្មែរ ឈ្មោះ Hou Houy អាយុ៧២ឆ្នាំ រស់នៅខណ្ឌប្ញស្សី រាជធានីភ្នំពេញ រកឃើញមានករណីកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ អ្នកជំងឺមានសភាពរលាកសួតសងខាងធ្ងន់ធ្ងរ និងខ្សោយសួតស្រួចស្រាវ បញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត។ អ្នកជំងឺបានស្លាប់នៅម៉ោង ១៣និង៤៤នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
ចំពោះព័ត៌មានទាក់ទងការស្លាប់អ្នកជំងឺខាងលើ ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានបន្តទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

