Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលបំណង​ពិត​នៃ​ការ​ដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson មក​ទស្សនកិច្ច​នៅ​វៀតណាម​

​មជ្ឈដ្ឋាន​អ្នកវិភាគ​វាយតម្លៃថា ការ​ដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson មក​កាន់​វៀតណាម ពុំ​គ្រាន់តែ​សំដៅ​បង្កើន​ចំណង​មិត្តភាព​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ហាណូយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​បាន​បង្កប់​សារ​១ ដល់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​។​

នាវា​ផ្ទុក​យន្តហោះ USS Carl Vinson របស់​អាមេរិក​

​តាម CNN អាមេរិក​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​អូសបន្លាយ​រយៈពេល​៤​ថ្ងៃ របស់​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson និង​កង​នាវិក រួម​មាន​ដល់​ទៅ​៥០០០​នាក់ មក​កាន់​វៀតណាម​គឺជា​ឱកាស​ប្រវត្តិសាស្ត្រ​សំដៅ​បង្កើន​ចំណងមិត្តភាព ដែល​កំពុង​មាន​ការលូតលាស់​ល្អ​រវាង​វៀតណាម និង​អាមេរិក​។​

​ប៉ុន្តែ​តាម​អ្នកវិភាគ​នោះ ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​នេះ មកកាន់​ប្រទេស​វៀតណាម នៅ​មាន​បង្កប់​អត្ថន័យ​ផ្សេងទៀត​។​​

​តាំងពី​យូរយារ​ណាស់​មកហើយ អាមេរិក​បាន​បង្ហាញ​វត្ត​មាន​កងទ័ព​ជើង​ទឹក​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុង​រជ្ជកាល​នៃ​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ និង​ប្រធានាធិបតី​មុន​នោះ លោក Barack Obama ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ជា​បន្តបន្ទាប់​នូវ​សកម្មភាព​បញ្ជាក់​ពី “​សេរីភាព​នាវាចរណ៍​” ដោយ​បញ្ជូន​យន្តហោះ​ចូល​ជិត​កោះ​ទាំងឡាយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​តាម CNN ដដែល នោះ​ទំនាក់ទំនង​យោធា​រវាង​អាមដេរិក​និង​វៀតណាម​កាន់តែ​ត្រូវបាន​បង្កើន​គួរឲ្យកត់សម្គាល់ ចាប់តាំងពី​ឆ្នាំ ២០១៦ មក ក្រោយពេល​ដែល​ប្រធានាធិបតី​អាមេរិក​ពេលនោះ​គឺ​លោក Barack Obama បាន​លុបចោល​បទបញ្ជា​ហាមឃាត់​លក់​អាវុធ​របស់​អាមេរិកឲ្យ​វៀតណាម ដែល​បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​រាប់សិប​ឆ្នាំ​កន្លងមកហើយ​។​

​ក្នុង​ជំនាន់​ប្រធានាធិបតី​ត្រាំ ថ្វី​ត្បិត​តែ​អាមេរិក​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP) តែ​ប្រធានាធិបតី​ត្រាំ​នៅ​បន្ត​រក្សា​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​វៀតណាម​។​

​នៅ​ខែ​វិច្ឆិកា ២០១៧ ប្រធានាធិបតី​ត្រាំ បាន​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម ក្នុង​ក្របខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ទ្វីប​អាស៊ី ដើម្បី​ពង្រឹង​ស្មារតី​របស់​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក្នុង​តំបន់​។ ក្រោយមក​នៅ​ខែ​មករា​ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក James Matti បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​វៀ​តយ​ណា​ម​។​

​អ្នកជំនាញការ Kirby ឲ្យដឹងថា ដំណើរ​ទស្សនកិច្ច​របស់ USS Carl Vinson លើក​នេះ បាន​បញ្ជូន​ទៅ​នូវ​សារ​ច្បាស់លាស់​មួយ ៖ “​ម្យ៉ាង​អាមេរិក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដល់​ចំណងទាក់ទង​រវាង​វ៉ាស៊ីនតោន និង​ហាណូយ​។ ម្យ៉ាងទៀត អាមេរិក​ចង់​ព្រមាន​ទុក​ថា “​យើងខ្ញុំ​តែង​មាន​វត្តមាន​ជានិច្ច​នៅ​តំបន់​ទ្វីបអាស៊ី​-​ប៉ាស៊ីហ្វិក​”៕ សូ​យ​ន​

×