ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹក ដល់ម៉ោង៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៨២។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អបង្គួរ ។ ថ្ងៃនេះទាំងបុរសស្ត្រីធ្វើអ្វីៗជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបទាំងភាពប្រទាំងប្រទើស ហើយក្រុមមនុស្សនៅជុំវិញខ្លួនចាំតែឈ្លានីសនិងមើលបំណាំបង្ករឿង។ ចំណែកការរស់នៅលោកអ្នកជួបលើបញ្ហាច្រើន ពិសេសបញ្ហាប្រាក់កាសដូច្នេះប្រយ័ត្នកើតមានជម្លោះណាមួយកើតឡើងព្រោះតែបញ្ហានេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបតែការរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការផ្លាស់ប្តូរជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ ៦១ ។
-សូមខមិន ៥៥៥ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកល្អប្រពៃ ម្ល៉ោះហើយបើមានកិច្ចការងារសំខាន់ចូរលោកអ្នកកុំខកខានបំពេញព្រោះតែងហុចផ្លែផ្កាគួរជាទីគាប់ចិត្តនៅពេលក្រោយត្រឡប់មកវិញជាក់ជាពុំខាន ក្រៅពីនេះបើលោកអ្នកមានពិភាក្សាការងារអ្វីក៏តែងទទួលលទ្ធផលជាផ្លែផ្កានិងឆាប់ចុះសម្រុងគ្នាទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយលោកអ្នកអាចរកផលចំណូលគ្រាន់ជាទីកក់ក្តៅជាងមុន ហើយពិសេសបើមានអតិថិជនជំពាក់ប្រាក់កាក់ជាឱកាសល្អក្នុងការទារបំផុត។ ចំណែកបញ្ហាស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមកស្រស់ស្រាយល្អប្រពៃណាស់៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៥ព្រឹក ដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ៥៩។
-សូមខមិនលេខ ៦៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះទោះធ្វើអ្វីក៏តែងសម្រេចជោគជ័យដូចគោលបំណងមួយចំនួនត្រឡប់មកវិញជានិច្ច ការរស់នៅទោះជួបផលលំបាកបន្តិចក្តីតែបើមានការពុះពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយមិនថាជួញទីជិតឆ្ងាយគឺតែងហុចផ្លែផ្កានិងផលចំណេញត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ចំណែកសេចក្តីស្នេហាកម្លោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃបំផុត៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៩៩ និងលេខ ៦៩។
-សូមខមិនលេខ ៩៩៩ ដើម្បីយកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកមានការសប្បាយចិត្តសប្បាយកាយ ហើយទោះធ្វើអ្វីក៏តែងស្រស់ស្រាយជានិច្ច ការរស់នៅក្នុងថ្ងៃនេះមានការលូតលាស់សន្សឹមៗទៅមុខ ហើយចំពោះការប្រកបការងារតែងរងសម្ពាធច្រើនបន្តិចតែក៏មានភាពសុខដុមល្អផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើន ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។ ប៉ុន្តែបញ្ហាស្នេហាកម្លោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងបៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីខ្ពស់ត្រដែត។ ដោយសារថ្ងៃនេះដួងរាសីគាប់ប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រេចចិត្តអ្វីមួយ ឬការប្រកបការងារអ្វីមួយដែរ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរការចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីកក់ក្តៅ តែយ៉ាងលោកអ្នកមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងស្រីស្រាឡើយ ប្រយ័ត្នឧបទ្រពចង្រៃយាយីកើតតែបញ្ហាមិនចេះចប់មិនចេះហើយ។ ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីបើលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចគាប់បំណង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងពណ៌ស។
-លេខនៃលាភសំណាងគឺលេខ ៧៩ និងលេខ៨៩។
-សូមខមិនលេខ ២២២ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាធម្យម។ ថ្ងៃនេះការប្រកបការងារអ្វីក៏ដោយតែងជួបលើកំណាត់ផ្លូវតានតឹងបន្តិច ព្រោះលោកអ្នកជួបតែងរឿងប្រទាំងប្រទើស ហើយលោកអ្នកជួបតែក្រុមមនុស្សជុំវិញខ្លួនចាំតែឈ្លានីសនិងមើលបំណាំបង្ករឿង។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញគឺតែងជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញទីជិតឆ្ងាយទៀតសោតជួបរឿងរកាំរកូសមិនស្ទើរដែរទេ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនល្អជួនអាក្រក់នាំអោយខ្វាយខ្វល់ជាញឹកញាប់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះលោកអ្នកមានការសុខទាំងកាយសប្បាយទាំងចិត្តគ្រាន់គាប់ប្រសើរ តែសម្រាប់ស្ត្រីនៅជួបបញ្ហាលំបាកផ្លូវចិត្តក៏ខ្ពស់ផង។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម បើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ ចំពោះបញ្ហាស្នេហាកម្លោះក្រមុំវិញកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ ៦៦។
-សូមខមិនលេខ ៧៨៩ យកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីកុំរង់ចាំយូរពីព្រោះផលជាផ្លែផ្កាគឺតែងហុចមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនអោយគ្នាល្អណាស់៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌សនិងខ្មៅ។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកង នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីធ្លាក់ល្អជាមធ្យម។ ការប្រកបការងារថ្ងៃនេះ ចូរប្រយ័ត្នប្រយែងជួបជម្លោះវិវាទណាមួយ ព្រោះតែសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ជួបផលលំបាកក្នុងការរកចំណូលបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ ម៉េមាយ កុំលេងម៉េះម៉ោះច្រើន ប្រយ័ត្នកើតជម្លោះវិវាទ ហើយមានតែរឿងសៅហ្មងដាក់គ្នា៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៨យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងលឿង។
-លេខនៃលាភសំណាងគឺលេខ ៤៨ និងលេខ ៥៩។
-សូមខមិនលេខ ៦៦៦ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់ នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ផ្តល់ផលល្អសម្រាប់ស្ត្រីចាត់ចែងការងារ ពីព្រោះថាផលល្អៗតែងហុចមកវិញផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរនិងមុខជំនួញ។ ចំណែកការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ មានភាពផ្អែមល្ហែមនឹងគ្នាល្អប្រពៃណាស់៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១១ និងលេខ៦៦។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីក៏ដោយក៏តែងផ្តល់ផ្លែផ្កាមកវិញជាទីពេញចិត្តជានិច្ច។ ការរស់នៅមានភាពសុខដុមនៅក្នុងរង្វង់គ្រួសារ បើមានបញ្ហាជម្លោះវិវាទគឺជាពេលវេលាល្អក្នុងការដោះស្រាយផង។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬចង់ចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។ សម្ព័ន្ធស្នេហាគូស្នេហ៍ត្រូវបន្ថែមភាពផ្អែមល្ហែម និងអណ្តែតអណ្តូងបន្តិចដើម្បីអោយមនោសញ្ចេតនារីកចម្រើនកាន់តែខ្លាំង៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងផ្កាឈូក។
-លេខនៃសំណាងគឺលេខ ២១និងលេខ ៨២។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិទេវតាទ្រព្យនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីឡើងខ្ពស់។ ថ្ងៃនេះបើលោកអ្នកប្រកបការងារអ្វីក៏ដោយអាចចាប់ផ្តើមពេញដៃពេញជើងបានហើយ ចំពោះបញ្ហាការងារដោយមានភាពអន្ទះសារ ហេតុនេះងាយមានការខុសឆ្គងខ្លះៗ ប៉ុន្តែមិនជាអ្វីនោះទេ ព្រោះតែការងារលោកអ្នកនៅក្នុងថ្ងៃនេះមានឱកាសហូរចូលទ្រព្យច្រើន។ រីឯសម្ព័ន្ធស្នេហាវិញនោះពុំទាន់បានជួបមនុស្សដូចប្រាថ្នាទេ៕