មនុស្សជាច្រើនបានបង្ហាញនូវភាពស្រឡាំងកាំង ពេលមើលឃើញស្មារតីគោរពច្បាប់ចរាចរណ៍របស់ហ្វូងប្រើសមួយនេះ។
ថ្មីៗនេះ អ្នកបើកបររថយន្តដឹកទំនិញម្នាក់នៅកាណាដា បានផ្តិតយកបាននូវរូបភាពពុំធ្លាប់មាន។ ខណៈពេលលោកសុំចតរថយន្តនៅចិញ្ចើមថ្នល់ ក៏ឃើញហ្វូងប្រើស ៥ក្បាល មានវត្តមាន ហើយពួកវាដើរជាជួរឡើងត្រង់ភ្លឹង។
ហ្វូងប្រើសចម្លែកនៅកាណាដា ហ្វូងប្រើសនោះ ពេលដើរដល់ស្លាកសញ្ញាចរាចរណ៍បង្ហាញថា មានផ្លូវកាត់ ពួកវាបានឈប់ងាកមើលឆ្វេងស្តាំ រួចទើបបន្តដំណើរទៅទៀត។ ខ្សែវីដេអូនេះត្រូវបានថតនៅ Fernie, British Columbia, Canada ក្នុងស្ថានភាពធាតុអាកាសដ៏ត្រជាក់។
ម្ចាស់ខ្សែវីដេអូនេះនិយាយថា ខ្ញុំបានឃើញហ្វូងប្រើសចម្លែក ហើយក៏ថតទុក។ ព្រោះវាជាលើកដំបូងហើយក្នុងជីវិត ដែលខ្ញុំបានឃើញថា ហ្វូងប្រើសនេះមានស្មារតី “គោរពច្បាប់” ជាងមនុស្សមួយចំនួនទៅទៀត៕ លីសា