Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំមែន លួចទូរស័ព្ទគេបានហើយ ឆ្លៀតឆាតទៅខ្ចីលុយគេទៀត ទីបំផុតជាប់ខ្នោះទាល់តែបាន

spot_img

ភ្នំពេញ ៖ យុវជនម្នាក់រួមជាមួយមិត្តភ័ក្តិ បានរៀបចំអន្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ រួចប្រគល់ជូននគរបាលចាត់ការតាមច្បាប់ ក្រោយពេលជននោះ ធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់គាត់ ហើយយកទៅឆាតខ្ចីលុយពីមិត្តភ័ក្តិគាត់ទៀត។

ក្រោយពេលរៀបចំផែនការរួចរាល់ នៅវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានលេចមុខជនសង្ស័យ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ធ្វើការចាប់ខ្លួនតែម្ដង។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ សុខ ណារី អាយុ៣១ឆ្នាំ មុខរបរ លើកកម្មករលើកឥវ៉ាន់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកម្ចាស់ទូរស័ព្ទឈ្មោះ អិនតុលា អាយុ២២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិជម្ពូវ័ន២។

យុវជននេះបានប្រាប់ថា នៅវេលាយប់ថ្ងៃទី២៧ ខែមីនា គាត់បានទុកទូរស័ព្ទនៅក្បែរខ្លួន រួចក៏បានដេកលង់លក់នៅក្នុងបន្ទប់ជួល ដោយពុំបានដឹងថា ជនសង្ស័យចូលទៅលួចយកទូរស័ព្ទ តាំងពីពេលណាទេ ហើយក៏ពុំដឹងថាជាជនសង្ស័យខាងលើនេះដែរ។ លុះព្រឹកឡើង ស្រាប់តែឃើញទ្វារបន្ទប់ចំហរ ហើយបាត់ទូរស័ព្ទ ទើបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣តែម្ដង។

ប្រភពដដែលបានបន្តទៀតថា លុះដល់វេលារសៀលថ្ងៃដដែល ជនសង្ស័យយកទូរស័ព្ទនោះ ឆាតទៅខ្ចីលុយមិត្តភ័ក្តិគាត់ ហើយដោយសារតែមិនមានការជឿជាក់ថា គាត់ខ្ចីលុយ ទើបមិត្តភ័ក្ដិខ្លួនបានសួរនាំគាត់ ហើយគាត់ប្រាប់ថា ទូរស័ព្ទចោរលួចបាត់ហើយ ។ ខណៈនោះគាត់និងមិត្តភ័ក្ដិបានរៀបចំល្បិច ចាប់ជនសង្ស័យនិងឃាត់ខ្លួន ប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅទី៣តែម្ដង។
បច្ចប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖សួង សាម

spot_img
×