Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ចន្ទ ទី​២៩ ខែមីនា ឆ្នាំ ២០២១

spot_img

​ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ ៦១​។​
-​សូម​ខ​មិន​លេខ ៦៨៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសី​ល្អ​បង្គួរ ។ ថ្ងៃនេះ​រាល់​កិច្ចការ​សព្វសារពើ​រប​ស់លោក​អ្នក​មានការ​ចម្រើន​ទៅមុខ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​លោកអ្នក​គួរ​មានការ​ប្រយ័ត្នប្រយែង​ក្នុងការ​ឯកភាព​តាម​មតិ​អ្នកផ្សេង ព្រោះ​ប្រសិនបើ​មានការ​ភ្លាំងភ្លាត់​តែ​បន្តិច​លោកអ្នក​អាច​នឹង​ខាត​ប្រយោជន៍​ច្រើន​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ច្រើន​យល់ចិត្ត​គ្នា​ទៅវិញទៅមក​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៧​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦ ។​
-​សូម​ខ​មិន ៨៨៨ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ លោកអ្នក​អាច​សម្រុក​ការងារ​បាន​ហើយពី​ព្រោះ​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​តែង​អាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ហូរ​ចូលមក​បាន​គ្រាន់​ជាទី​ពេញចិត្ត និង​ពិសេស​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​។ ចំណែក​បញ្ហា​ស្នេហា​ក​ម្លោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​ក​ស្រស់ស្រាយ​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង ៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​នឹងមាន​សំណាង​ទទួល​របស់​ថ្មីថ្មោង​ដែល​ខ្លួន​មិន​ធ្លាប់មាន ប៉ុន្តែ​ក្នុងនោះ​ក៏ត្រូវ​ប្រយ័ត្ន​មនុស្ស​សម្បុរ​ស​អោយ​ទុក្ខទោស​ផងដែរ ម្យ៉ាងវិញទៀត​បើសិន​មាន​កាតព្វកិច្ច​ត្រូវ​ទៅ​បំពេញការងារ​នៅ​ទី​ឆ្ងាយ​ក្តី​លោកអ្នក​ក៏​ទទួលបាន​នូវ​ជោគជ័យ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មិនមាន​បញ្ហា​អ្វី​ធ្វើអោយ​រាំងស្ទះ​នោះទេ​និង​ចេះតែ​រីកចម្រើន​ទៅមុខ​ផងដែរ​។ រីឯ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​រីករាយ​រកគ្នា​ធម្មតា​ទេ​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ១១១ ដើម្បី​យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ការសម្រេចចិត្ត​ការងារ​ឬ​ចង់​បណ្តាក់ទុន​រកស៊ី​អ្វីមួយ ពីព្រោះ​ផល​ជា​ផ្លែផ្កា​តែង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​ចរចា​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ទៀតផង​។ ចំណែក​បញ្ហា​គូស្នេហ៍​ក​ម្លោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​បើ​មាន​ការចង់​ផ្សំផ្គុំ​គ្រួសារ​ផង​ក៏​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១៩ និង​លេខ ២៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសី​ល្អ​ជាធ​ម្យ​ម​។ ថ្ងៃនេះ​លោកអ្នក​អាចមាន​លាភ​ផល​ដុះដាល​បាន​ខ្លះ ដូច្នេះ​សូម​លោកអ្នក​ទទួលយក​ដោយ​រីករាយ​ចុះ​ព្រោះថា​នេះ​ជា​លាភ​ផល​ស្របតាម​យីអ៊ុន​ហើយ ប៉ុន្តែ​ទន្ទឹមនឹងនេះ​លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​ចរាចរណ៍​ផងដែរ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នឹង​ទទួលបាន​ប្រាក់ចំណូល​ចំណេញ​កាក់កប​គ្រាន់បើ​ជាង​មុន​ផង​។ ចំពោះ​បញ្ហា​ស្នេហា​គឺ​គូស្នេហ៍​តែងតែ​រីករាយ​ជាធម្មតា​ដូចគ្នា​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក​ដល់​ម៉ោង ៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​និង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសី​ឡើង​ខ្ពស់ត្រដែត​។ គ្រប់​ភារកិច្ច​ទាំងអស់​ក្នុងថ្ងៃនេះ​ដែល​លោកអ្នក​ត្រូវធ្វើ​រមែង​បានសម្រេច​ផល​គួរ​ជាទី​ពេញចិត្ត ព្រោះ​មាន​គេ​ជួយ​ចូក​ជួយ​ចែវ​គ្រប់​ជំហាន ហើយ​ជាមួយគ្នានេះ​ក៏​អាច​ទទួលបាន​នូវ​លាភសក្ការៈ​ដែល​នឹកស្មាន​មិន​ដល់​ទៀតផង​មកពី​ទិសឧត្តរ​។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះបីជា​លក់ដូរ​អ្វី​ក៏​ដាច់​ជាង​ពេលមុនៗ​ដែរ​។ ចំណែក​បញ្ហា​ស្នេហា​គូស្នេហ៍​មាន​សុភមង្គល​គួរ​ជាទី​ពេញចិត្ត​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ទឹកក្រូច និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៧៨៩ យក​លាភ​សម្បត្តិ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​លោកអ្នក​នឹង​ជួប​ការងារ​រៀបរយ​ល្អ​ណាស់ ជាពិសេស​លោកអ្នក​មាន​ការ​ឈ្លាសវៃ​ក្នុងការ​បំពេញការងារ​ផ្សេងៗ​ដែល​ធ្វើអោយ​លោកអ្នក​ទទួលបាន​ផល​សម្រេច​តាម​គោលដៅ​ផង​។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​អាចមាន​គេ​មក​បបួល​ដាក់ទុន​រកស៊ី​ជាមួយ​ផង​ដូច្នេះ​លោកអ្នក​គួរតែ​ប្រថុយ​ចុះ ព្រោះ​មិន​ខកបំណង​ទេ​។ រីឯ​គូស្នេហ៍​រស់នៅ​ជាមួយគ្នា​ប្រកបទៅដោយ​ភាព​ផ្អែមល្ហែម​៕

​ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១០​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ និង​ពណ៌​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦​។​
-​សូម​ខ​មិន​លេខ ១២៣ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសី​ឡើង​ខ្ពស់ត្រដែត​។ គ្រប់​ការងារ​ទាំងអស់​ដែល​លោកអ្នក​ព្យាយាម​ធ្វើ​សុទ្ធតែ​ផ្តល់នូវ​អត្ថប្រយោជន៍​ធំ​ទូលំទូលាយ​គួរ​ជាទី​ពេញចិត្ត ហើយ​បើជា​អ្នករាជការ​វិញ​នោះ​អាច​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​តួនាទី​ថ្មី​ហើយ​ល្អ​ផងដែរ​។ រីឯ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ជួញ​ទីជិត​ឬ​ឆ្ងាយ​ឡើយ​ក៏​តែង​បាន​ផល​កម្រៃ​កាក់កប​គួរ​ជាទី​ពេញចិត្ត​ដែរ​។ រីឯ​បញ្ហា​ស្នេហា​មាន​ភាពល្អ​ប្រពៃ​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤​ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ធ្លាក់​ស្រុតចុះ​។ ថ្ងៃនេះ​អាច​ជួបនឹង​រឿងអាស្រូវ​និង​ការរំខាន​ដោយសារតែ​ការបំពេញ​ការងារ​តួនាទី​មិនបាន​គិតគូរ​អោយបាន​ដិតដល់​ធ្វើអោយ​សហការី​និយាយដើម បើ​លោក​អ្នកជា​ស្ត្រីភេទ​វិញ​នោះ​មិន​គួរអោយ​ដើរ​រហេតរហូត​ម្នាក់ឯ​ង​ទេ គួរតែ​ខ្នះខ្នែង​រិះរក​សម្ងំសុខ​ល្អ​ជាង​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​ការរីកចម្រើន​ឡើយ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​អោយបាន​ត្រឹមត្រូវ​ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ ក្រែង​ជួប​វិបត្តិ​ថវិការ​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។ រីឯ​សម្ព័ន្ធ​ស្នេហា​នៅក្នុង​ចិត្ត​ច្រើនតែ​មានការ​មួរ​ម៉ៅ​ដាក់គ្នា​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​លឿង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨ និង​លេខ ៥៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសី​ឡើង​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​ដែល​នៅ​សេសសល់​ពីមុនមក​តែង​ផ្តល់​ផល​ល្អ​មកវិញ​ជានិច្ច​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​និង​មុខ​ជំនួញ​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ រីឯ​មនោសញ្ចេតនា​ស្នេហា​ក​ម្លោះ​ក្រមុំ មាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦៦​។​
-​សូម​ខ​មិន​លេខ ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសី​ល្អជា​មធ្យម​។ រាល់​ការងារ​របស់លោក​អ្នក​មាន​សភាព​ឡើង​ចុះ​មិន​ច្បាស់លាស់​ទេ ហេតុនេះ​ទាមទារ​លោកអ្នក​អោយមាន​ការប្រយ័ត្នប្រយែង ពុះពារ​អោយបាន​ខ្លាំងក្លា​ជា​បន្តទៀត​ទើប​លោកអ្នក​អាច​សម្រេចបាន​ជោគជ័យ ក្រៅពីនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង លោកអ្នក​ងាយ​ភ្លាំងភ្លាត់​ណាស់ គប្បី​មានការ​ប្រយ័ត្នប្រយែង​ទើប​ចៀសផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​អាច​រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន​ដោយ​ស្រួល​ទេ​មិនមាន​អ្វី​មក​រាំងស្ទះ​ឡើយ​។ រីឯ​បញ្ហា​គូស្នេហ៍​ចេះ​អត់ឱន​អោយ​គ្នា​ល្អ​ណាស់ មិនមាន​អ្វី​គួរអោយកត់សម្គាល់​នោះទេ​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក​។​
-​លេខ​នៃ​សំណាង​គឺ​លេខ ២១​និង​លេខ ៨២​។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ច្រើន ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​នោះ​គឺ​ចាំតែ​ឈ្លា​នី​ស​និង​មើលបំណាំ​បង្ករឿង​ដាក់​លោក​អ្នកផង​។ ការរស់នៅ​លោកអ្នក​មាន​បញ្ហា​ច្រើន​លើ​បញ្ហា​ប្រាក់កាស ដូច្នេះ​ចូរ​ប្រយ័ត្ន​ការកើតមាន​ជម្លោះ​ណាមួយ​ព្រោះតែ​បញ្ហា​នេះ​។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​បើ​ការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត ក៏​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ដែរ​ទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់ ព្រោះ​ជួន​ល្អ​ជួន​អាក្រក់​នាំអោយ​ខ្វាយខ្វល់​ជា​ញឹកញាប់​៕

spot_img
×