Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​ងើប​ឡើងវិញ​ជិត ៣​ពិន្ទុ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ​

spot_img

ត្រឹម​វេលា​បិទ​ផ្សារ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ងើប​ឡើងវិញ ២,៨៩ ពិន្ទុ ឬ ០,៤៥% រហូតដល់ ៦៤២,៧៦ ពិន្ទុ​វិញ​។ ភាគហ៊ុន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​អេស៊ីលីដា (ABC) មាន​កំណើន ៤០​រៀល និង ១០០​រៀល រៀង​គ្នា​មកដល់ ៦.៣៤០​រៀល និង ១៦.៨០០​រៀល​។​

ភាគហ៊ុន​ចំនួន​បួន ដែល​រួមមាន ហ្ក្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) បាន​រក្សា​ថ្លៃថេរ​ដដែល ខណៈដែល​ភាគហ៊ុន ផេស​ថិ​ក (PEPC) ថយចុះ ៤០​រៀល មក​នៅត្រឹម ៣.០៤០​រៀល​។​

ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ៤២៣,០៤ លាន​រៀល ដែល​ភាគច្រើន​ជា​ចំណែក​របស់​ភាគហ៊ុន ABC គឺ​ស្មើនឹង​ប្រមាណ ៤១ ភាគរយ​៕​

រក្សាសិទ្ធិដោយ ៖ CEN

spot_img
×