គម្រោងផែនការអភិវឌ្ឍន៍លើវិស័យបន្លែ ផ្លែឈើត្រូវបានអនុម័តរួចរាល់ ដោយរដ្ឋាភិបាលវៀតណាមព្យាយាម ដើម្បីជំរុញការនាំចេញឱ្យកើនក្នុងរង្វង់ទឹកប្រាក់ពីចន្លោះ ៨ ទៅ១០ពាន់លានដុល្លារក្នុងឆ្នាំ២០៣០ខាងមុខ។
ការកែច្នៃបន្លែ ផ្លែឈើរបស់វៀតណាមគឺត្រូវបានគេរំពឺងថាអាចកើនឡើងយ៉ាងហោចណាស់ ៣០ភាគរយនៃផែនការរបស់រដ្ឋាភិបាល ហើយបន្លែ ផ្លែឈើចំនួន២លានតោនក៏រំពឹងថា នឹងដឹកជញ្ចូនតាមកប៉ាល់ទៅកាន់បរទេសក្នងបរិមាណទ្វេដងកាលពីឆ្នាំ២០២០។
ផែនការនេះគឺព្យាយាមធ្វើយ៉ាងណាទាក់ទាញដល់អ្នកវិនិយោគដើម្បីបង្កើតកន្លែងកែច្នៃបន្លែ និងផ្លែឈើខ្នាត មធ្យមនិងខ្នាតធំចាប់ពី ៥០ ទៅ៦០តោន ជាមួយបច្ចេកវិទ្យាកែច្នៃទំនើប ដែលអាចប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិបាន។ ក្នុងនោះ រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តចំពោះការវិនិយោគប្រភេទនេះ។រោងចក្រកែច្នៃនិងឃ្លាំងដាក់បន្លែនិងផ្លែឈើដែលមានស្រាប់នឹងត្រូវបានកែលម្អ ហើយកសិដ្ឋាន និង រោង ចក្រកែ ច្នៃនិងមធ្យោបាយចែកចាយនិងត្រូវបានភ្ជាប់។
បើយោងទៅតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ការនាំចេញផ្លែឈើនិងបន្លែបានធ្លាក់ចុះចំនួន ១៣ ភាគរយកាលពីឆ្នាំមុន មកនៅត្រឹម ៣,២៦ ពាន់លានដុល្លារដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩ ។ ក៏ប៉ុន្តែការនាំចេញទៅកាន់ប្រទេសមួយចំនួន ដែលមានការរឹតបន្តឹងគុណភាពខ្ពស់ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន មានការកើនឡើងពីចន្លោះ ៥ ទៅ ១១ភាគរយ៕
ប្រភព៖ VN Express