Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​បញ្ចូន​យន្តហោះ​ចម្បាំង ឲ្យ​ហោះ​ពីលើ​នាវា​ចិន​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​

ម៉ានីល​៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ហ្វីលីពីន បាន​និយាយថា យោធា​ហ្វីលីពីន​កំពុង​បញ្ជូន​យន្តហោះ​ចម្បាំង​ធុន​ស្រាល​ដើម្បី​ហោះ​ពីលើ​នាវា​ចិន​រាប់រយ​គ្រឿង​នៅក្នុង​ដែនទឹក​ដែលមាន​ជម្លោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​លោក​បានបញ្ជាក់​ពី​ការទាមទារ​ម្តងទៀត​ឱ្យ​នាវា​ទាំងអស់​ចាកចេញ​ពី​តំបន់​ជម្លោះ​ភ្លាមៗ​។​

ការព្រួយបារម្ភ​របស់​អន្តរជាតិ​កំពុង​កើនឡើង នូវ​អ្វីដែល​ប្រទេស​ហ្វីលីពីន​បាន​ពិ​ព័រ​ណ៌​ថា នាវា​របស់​ចិន​ប្រមាណ​ជា​២០០​គ្រឿង កំពុង​បង្ហាញ​ពី​ការ​លុកលុយ និង​គំរាម​គំហែង​មកលើ​ខ្លួន ដោយ​ទីក្រុង​ម៉ានីល​ជឿជាក់ថា​នេះ​ជាការ​គ្រប់គ្រង​របស់​ក​ង​កម្លាំង​ទ័ព​សមុទ្រ​របស់​ចិន​។​

នាវា​ទាំងអស់​នោះបាន​ធ្វើដំណើរ​ចូល​ចត​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef ដែលមាន​ចម្ងាយ​ពី​តំបន់​សេដ្ឋកិច្ច​​ផ្តាច់មុខ​របស់​ទីក្រុង​ម៉ានីល​ប្រមាណ​ជា​២០០​ម៉ា​យ​។​

រដ្ឋលេខាធិកា​ក្រសួងការពារជាតិ លោក Delfin Lorenzana បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៨​នេះ​ថា យន្តហោះ​ចម្បាំង​របស់​ប្រទេស​ហ្វីលីពីន បាន​បញ្ចូល​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Whitsun Reef ជា​រៀងរាលថ្ងៃ​ដើម្បី​តាមដាន​ពី​ស្ថានការណ៍​នៅ​ទីនោះ​។ លោក Lorenzana ក៏បាន​និយាយថា យោធា​ហ្វីលីពីន នឹង​បង្កើន​វត្តមាន​កងទ័ព​ជើង​ទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ល្បាត​ក្នុង​ដែន​អធិបតេយ្យភាព និង​ជាការ​ការពារ​អ្នកនេសាទ​របស់ខ្លួន​ផងដែរ​។​

លោក Lorenzana ថ្លែងថា​៖ កងទ័ព​ជើង​អាកាស និង​ជើង​ទឹក​របស់​យើង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ការពារ​ដែន​អធិបតេយ្យភាព និង​សិទ្ធ​អធិបតេយ្យភាព​របស់​យើង​រួចរាល់​ហើយ​។ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន មិនទាន់​អាច​សុំ​ការអធិប្បាយ​បាន​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ស្ថានទូត​បានបញ្ជាក់​បែបនេះ​ថា នាវា​ជើង​ទឹក​នៅ​កោះ Whitsun Reef គ្រាន់តែ​ជា​ទូក​នេសាទ​ត្រី​ដែល​ទឹក​ជនភៀសខ្លួន​ពី​រលក​សមុទ្រ​ធំៗ​តែប៉ុណ្ណោះ​នៅលើ​ទូក​នោះ​មិនមាន​កងទ័ព​ណា​ម្នាក់​នៅលើ​នោះទេ​។​

​អ្នកនាំពាក្យ​របស់លោក Rodrigo Duterte បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបញ្ជាក់​សារជាថ្មី​ទៅកាន់​ឯកអគ្គរដ្ឋទូត​ចិន លោក Huang Xilian ថា ប្រទេស​ហ្វីលីពីន​បាន​ឈ្នះក្តី​លើ​ករណី​កំណត់​សញ្ញា​សំគាល់​ព្រំដែន​ក្នុង​ឆ្នាំ​២០១៦ ដែល​នេះ​សរ​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​ពី​សិទ្ធ​អធិបតេយ្យភាព​របស់ខ្លួន ចំពេល​ដែលមាន​ការទា​ម​ទារ​របស់​ចិន​ដែលជា​គូប្រជែង​ខ្លាំង​។​

គូសបញ្ជាក់ថា ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ចិន និង​វៀតណាម បាន​កំពុង​ប្រជែង​គ្នា​ទាម ទារ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ពីព្រោះ​ទំហំ​ពាណិជ្ជកម្ម​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នេះ​ប្រចាំ​ឆ្នាំមាន​ទឹកប្រាក់​យ៉ាងហោចណាស់​ចំនួន ៣,៤ ទ្រី​លាន​ដុល្លារ​៕

ប្រភព​៖ រ៉​យ​ទ័​រ​/ Reuter​

×