Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះអាវុធ​១​គ្រាប់​នៅក្នុង​ទីក្រុង​កោះ​ពេជ្រ ផ្អើ​ល​ដល់​សមត្ថកិច្ច​ខណ្ឌចំការមន​ចុះមក​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​២​នាក់ ភ្លាមៗ​

​ភ្នំពេញ ÷​ករណី​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​ជិត​ផ្សារ​រាត្រី​នៅក្នុង​ទីក្រុង​កោះ​ពេជ្រ បង្ក​ការភ្ញាក់ផ្អើល​ដល់​សន្តិសុខ​និង​សមត្ថ កិច្ច​បាន​ចុះ​មកជួយ​អន្តរាគមន៍​ភ្លាមៗ និង​ឃាត់​បាន​រថយន្ត​មួយគ្រឿង​និង​ជនសង្ស័យ​ជា​បុរស​ជនជាតិ​ចិន​បាន​២​នាក់​ផងដែរ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល នេះដែរ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃអាទិត្យ​ទី​២៨ ខែមីនា ឆ្នាំ ២០២១ ចំណុច​នៅក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បុរស​ជា​សន្តិសុខ​យាម​នៅក្នុង​មជ្ឈមណ្ឌល​ទីក្រុង​កោះ​ពេជ្រ បាន​ប្រាប់​ខាង​សារព័ត៌មាន ​CEN ឲ្យ​ដឹងថា ដំបូង​មុនពេល​កើតហេតុ​គេ​ឃេី​ញ​បុរស​ជា​ជន​ជាតិចិន​២​នាក់ បាន​បេី​ក​រថយន្ត​ស៊េរី​ទំនេី​ប​មួយគ្រឿង​ម៉ាក ALPHARD ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2-AN-1333 មក​ឈប់​នៅក្បែរ​ផ្សារ​រាត្រី ក្នុងស្ថានភាព​ស្រវឹងស្រា​បន្ទាប់មក​ក៏​ឮស្នូ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់​បង្ក​ការ​ភ្ញាក់​ផ្អេី​ល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជិតខាង និង​សន្តិសុខ​រួច​ក៏បាន​សន្តិសុខ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍ ភ្លាមៗ បន្ទាប់មក​ជនជាតិ​ចិន​បាន​បន្ត​បេី​ក​រថយន្ត​បម្រុង​និង​រត់គេចខ្លួន​នៅក្នុង​បរិវេន​កោះ​ពេជ្រ ហេី​យ​ក៏​ជ្រុល​ទៅបុក​បា​រះ​របស់​សន្តិសុខ​បន្ថែមទៀត​ធ្វេី​ឲ្យ​សន្តិសុខ និង​សមត្ថកិច្ច​សហការគ្នា​ឃាត់ខ្លួន​ជនបង្ក​ជា​ជន​ចិន​ចំនួន​២​នាក់​បានតែ​ម្តង​ទៅរួច​ធ្វើរ​ការនាំ​ខ្លួន​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដេី​ម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី ។

​បញ្ជាក់​នៅក្នុង​ករណី​ផ្ទុះអាវុធ​ខាង​លេី​នេះដែរ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​និង​នាក់​ស្លាប់​នោះទេ ដោយ​ពុំទាន់​ដឹង​ពី​មូលហេតុ​អ្វី​ឲ្យ​ពិតប្រាកដ​បានជា​ជនបង្ក​ផ្ទុះអាវុធ​នោះទេ​៕

​រក្សា​សិទ្ធិ​ដោយ​៖ សាមេ​ត​​

×