ភ្នំពេញ ÷ជនសង្ស័យ១ក្រុមធ្វើសកម្មភាពដេញវាយកាប់ប្លន់យកម៉ូតូនិចមួយគ្រឿងពីយុវជនម្នាក់បានសម្រេចរួចជិះរ់ត់គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរកើតឡើងកាលពីវេលាម៉ោង០០និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ចន្ទទី ២៩ ខែ មីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថី វិមានឈ្នះ ឈ្នះ ចំណុចជាប់ស្ថានីយលូទឹកស្អុយ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះដែលនៅជិតកន្លែងកើតហេតុបានរៀបរាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់ឃើញយុវជនម្នាក់ជិះម៉ូតូនិចមួយគ្រឿង មិនចាំផ្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុខាងលើគាត់បានឃើញជនសង្ស័យ១ក្រុមជិះម៉ូតូជាច្រើនគ្រឿងមកពីក្រោយប្រដាប់ទៅដោយដាវបានធ្វើសកម្មភាពដេញវាយកាប់ប្លន់ទៅលើយុវជនម្នាក់បណ្ដាលឲ្យរបួសធ្ងន់ដេកនៅនិងដីរួចឃើញឱកាសល្អ ក៏លើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលទៅ។ ចំណែកឯជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ក្រោយកើតហេតុខាងលើឃើញមានតែអ្នកសារព័ត៌មានជាច្រើនអង្គភាពចុះមកថតផ្សាយគ្រប់គ្នា ដោយគ្មានឃើញសមត្ថកិច្ចណាម្នាក់ចុះមកដល់កន្លែងកើតហេតុនោះទេ៕
រក្សាសិទ្ធិដោយ ៖ សាមេត