ព្រះវិហារ៖ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះចាប់បានគោយន្តចំនួនពីរគ្រឿង ដែលគោយន្តទាំងនេះបានដឹកឈើមានទំហំមុខកាត់ចាប់ពី៨០ទៅ៦០សង់ទីម៉ែត្រ មានទំហំ២ឱបទៅ៣ឱប។
លោកបណ្ឌិតសុខ ទូច បានថ្លែងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រយៈពេលមួយថ្ងៃពេញតែម្ដង ដែលយើងបានដើរល្បាតព្រៃនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ហើយបានរំដោះជីវិតសត្វព្រៃក្នុងឧទ្យាន។ ពេលនេះ យើងចាប់បានគោយន្តចំនួនពីរគ្រឿង ដែលគោយន្តទាំងនេះបានដឹកឈើមានទំហំមុខកាត់ចាប់ពី៨០ទៅ៦០សង់ទីម៉ែត្រ មានទំហំ២ឱបទៅ៣ឱប។ ប្រសិនបើបន្តការបំផ្លាញយ៉ាងដូច្នេះ តើយើងនឹងអភិរក្សយ៉ាងដូចម្ដេច? ដូច្នេះហើយ យើងនឹងចាប់យកដោយពុំផ្ដល់សម្ភារនិងគោយន្តដែលជាមធ្យោបាយក្នុងការកាប់បំផ្លាញព្រៃឈើទាំងនេះវិញឡើយ។
លោកបន្តថា ស្រណោះព្រៃឈើជម្រកសត្វព្រៃ យើងខិតខំការពារតែនៅតែជួបការលំបាក នៅតែមានអ្នកទទួលទិញឈើពីពលរដ្ឋ ហើយអ្នកលបលួចកាប់នៅតែបន្ត ៕
រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ