Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សែនស្រណោះណាស់ ! មួយគ្រួសារវិជ្ជមានទាំងអស់ អាណិតតែក្មេងៗទេ លោកអើយ… (វីដេអូ)

ភ្នំពេញ ៖ ក្នុងអំឡុងពេលនេះ គឺជាពេលវេលាមួយដ៏លំបាក ខណៈដែលប្រទេសកម្ពុជារបស់យើង បាននិងកំពុងរងការវាយលុកពីជំងឺកូវីដ-១៩ ដោយពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកឆ្លងជាបន្តបន្ទាប់យ៉ាងច្រើន ខណៈអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះក៏មានច្រើនផងដែរ។ ហេតុដូច្នេះ យើងទាំងអស់គ្នា ត្រូវចេះការពារខ្លួនឯងដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ។

ជាក់ស្តែង ដូចជាគ្រូសារនេះអ៊ីចឹង នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ ដោយត្រូវឆ្លងកូវី-១៩ មួយផ្ទះតែម្តង។ នេះបើលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានបង្ហោះសារដ៏សែនរំជួលចិត្តយ៉ាងដូច្នេះថា៖ «គ្រាន់តែដឹងថាប្រជាពលរដ្ឋមានវិជ្ជមាន ខ្ញុំហាក់គ្មានកម្លាំងទន់ដៃ សូម្បីតែចាប់អាយកូមក៍របូត ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ទឹកចិត្តឪពុក(បើឪពុកមិនទៅតើបានពីណាមើលកូនង៉ែតនេះ) បីកូនអាយុ៤ខែ ឡើងឡានពេទ្យ ដោយប្រពន្ធកើតCovid មុន២ថ្ងៃ រីឯក្មួយៗអាយុ៤ឆ្នាំ និង៦ឆ្នាំ(កើត១គ្រួសារ)…មិនមែនទៅរៀនទេក្មួយ គឺទៅពេទ្យដើម្បីព្យាបាលជំងឺCovid19 ។

អុំបានត្រឹមឈរមើលស្រកទឹកភ្នែក និងជូនពរបងប្អូន ក្មួយៗ មានសុខភាពល្អ និងឆាប់ជាមកផ្ទះវិញដោយសុខសប្បាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×